នេះជាលើកដំបូងហើយដែលពិព័រណ៍ទេសចរណ៍អន្តរជាតិ Lao Cai ត្រូវបានប្រារព្ធឡើង ដើម្បីបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់ខេត្ត Lao Cai ជាចំណុចតភ្ជាប់សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ មជ្ឈមណ្ឌលសហប្រតិបត្តិការពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍនៅច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងខ្សែក្រវាត់ឦសាននៃប្រទេស និងអន្តរជាតិ។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកពិព័រណ៍ (រូបថត៖ vov.vn)

មានប្រសាសន៍ក្នុងពិធី លោក Hoang Quoc Khanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lao Cai បានសង្កត់ធ្ងន់ថា៖ “ពិព័រណ៍នឹងបើកឱកាសសម្រាប់អ្នកវិនិយោគ អង្គភាពអាជីវកម្មក្នុងវិស័យសេវាកម្មទេសចរណ៍ គោលដៅ ... ដើម្បីស្វែងរកដៃគូ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការកើនឡើងនៃចំនួនភ្ញៀវទេសចរទៅកាន់ខេត្ត Lao Cai នាពេលខាងមុខ។

ម៉្យាងវិញទៀត ពិព័រណ៍ក៏ជាឱកាសដ៏ល្អមួយដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយសក្តានុពល ប្រៀបខ្លាំង ភាពស្រស់ស្អាតនៃទេសភាព វប្បធម៌ ទឹកដី និងប្រជាជនខេត្ត Lao Cai ទៅកាន់ប្រជាជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកលើកកម្ពស់ឧស្សាហកម្មគ្មានផ្សែងរបស់ខេត្ត និងវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព”។

ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមិថុនា ដោយប្រមូលផ្តុំស្តង់ចំនួន ១៣០ មកពីសហគ្រាសក្នុងស្រុក និងបរទេស៕

បកប្រែដោយ Thanh Cong