វៀតណាម និងម៉ាឡេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី៥ ខែមិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Zunaidi Bin Hassan អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរលោកវរសេនីយ៍ឯក Zunaidi Bin Hassan ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅវៀតណាម ព្រមទាំងអបអរសាទរ និងជឿជាក់ថា ម៉ាឡេស៊ីនឹងបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ានឆ្នាំ ២០២៥ ប្រកបដោយជោគជ័យ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ម៉ាឡេស៊ី បន្តទទួលបានការយកចិត្តទុកដាក់ និងការលើកកម្ពស់ពីភាគីទាំងពីរ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Zunaidi Bin Hassan |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ លោកវរសេនីយ៍ឯក Zunaidi Bin Hassan បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការរវាងកងទ័ព អង្គភាពទ័ព ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងភស្តុភារ ការសម្របសម្រួលនៃការឆ្លើយតបគ្រោះមហន្តរាយ និងការស្វែងរក និងការជួយសង្គ្រោះ កិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ដែលដឹកនាំដោយអាស៊ាន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Zunaidi Bin Hassan ទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅវៀតណាម។
រីឯលោកវរសេនីយ៍ឯក Zunaidi Bin Hassan បានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត៕
បកប្រែដោយ Huyen Trang