ក្នុងពិធីបុណ្យនេះ លោកសាស្រ្តាចារ្យ បណ្ឌិត Vu Van Yem នាយករងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានចែករំលែកថា នេះជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។

leftcenterrightdel
ការសម្តែងបើកពិធី

ព្រឹត្តិការណ៍ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣១ ខែឧសភា ដោយមានសកម្មភាពជាច្រើនដូចជា៖ ការចូលរួមពិធីលៀងតែបែបជប៉ុន ការបង្ហាញតែវៀតណាម សិក្ខាសាលាវិទ្យាសាស្ត្រ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងឡាយដែលចូលរួមពិធី។ល។ តាមរយៈព្រឹត្តិការណ៍នេះ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ សង្ឃឹមថានឹងបង្កើតការតភ្ជាប់រវាងនិស្សិតវៀតណាម ជាមួយនិស្សិតបរទេស៕

បកប្រែដោយ Thuy Anh