អញ្ជើញចូលរួមពិធីបើកក៏មានវត្តមានរបស់លោកស្រី Veronique Fortin ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការយោធាកាណាដា។

មានប្រសាសន៍ក្នុងពិធីបើក តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Phung Si Tan បានថ្លែងអំណរគុណចំពោះកាណាដា និងបណ្តាប្រទេសជាដៃគូដែលបានជួយគាំទ្រវៀតណាម ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយសង្ឃឹមថាភាគីនានានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងសកម្មភាពនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ជួបសំណេះសំណាលជាមួយលោកស្រី Leigh McCumber និងប្រតិភូ

វគ្គបណ្តុះបណ្តាលលើកនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែមិថុនា ដោយមានការចូលរួមពីគ្រូបង្រៀន អ្នកសម្របសម្រួល និងសិក្ខាកាមចំនួន ៤៧ នាក់មកពីបណ្តាប្រទេសក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការ និងបណ្តុះបណ្តាលយោធា (MTCP) របស់កាណាដា។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ចំណេះដឹង ចែករំលែកបទពិសោធន៍ស្ដីពីការបង្កើនការចូលរួមរបស់ស្ត្រី លើកកម្ពស់សមភាពយេនឌ័រ និងរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) នៅក្នុងកងទ័ព ក៏ដូចជាប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់នាយទាហានវៀតណាម និងបណ្ដាប្រទេសដៃគូក្នុងក្របខ័ណ្ឌ MTCP។ តាមរយៈនោះ អនុវត្តចំណែកដឹង និងបទពិសោធន៍ដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលក្នុងការធ្វើសេនាធិការ ការរៀបចំផែនការ និងការត្រៀមរៀបចំកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh