អញ្ជើញចូលរួមកិច្ចប្រជុំមានលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងអនុរដ្ឋមន្រ្តី និងអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម មួយចំនួនទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់នូវស្មារតីសកម្ម និងការទទួលខុសត្រូវរបស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងស្ថាប័នពាក់ព័ន្ធក្នុងការណែនាំ និងរៀបចំការអនុវត្តភារកិច្ចយោធា និងការពារជាតិនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ បានចង្អុលបង្ហាញពីចំណុចខ្វះខាតមួយចំនួន ហើយតម្រូវឱ្យស្ថាប័ន និងអង្គភាពនានាត្រូវដកបទពិសោធន៍ និងស្វែងរកដំណោះស្រាយជំនះភ្លាមៗ។

លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបន្តតាមដាន យកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យ និងជំរុញឱ្យស្ថាប័ន អង្គភាពនានាពន្លឿនវឌ្ឍនភាពការងារជាបន្ទាន់។ ស្ថាប័ននិងអង្គភាពនានាត្រូវលើកកម្ពស់ស្មារតីសកម្ម និងផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តបំពេញការងារ ដើម្បីដោះស្រាយការងារ និងបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ។ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងស្ថាប័ននានាក្នុងជួរកងទ័ព និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា នៅពេលផ្តល់យោបល់លើគម្រោងនានាទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ ទាន់ពេលវេលា និងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ត្រូវសិក្សា ពិនិត្យ និងរៀបចំក្របខ័ណ្ឌ​ រចនាសម្ព័ន្ធ​សម្រាប់​កង​កម្លាំងយោធាតំបន់ និងកងកម្លាំងការពារព្រំដែន ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល សមស្របតាមលក្ខណៈនៃតំបន់ និងតំបន់យុទ្ធសាស្ត្រនីមួយៗ ធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជាការ ហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធ។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូអញ្ជើញ​ចូល​រួម​កិច្ចប្រជុំ

ស្ដីពីការងារបង្វឹកបង្ហាត់កម្មាភិបាល បុគ្គលិក នៅពេលរៀបចំកែសម្រួលរចនាសម្ព័ន្ធកម្លាំង​យោធាតំបន់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យនាយកដ្ឋានហ្វឹកហ្វឺន-សាលា បន្តសម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានា ដើម្បីស្រាវជ្រាវ កសាង បំពេញផែនការ។ ផ្តោតលើការធ្វើបច្ចុប្បន្នភាព និងបំពេញខ្លឹមសារថ្មីអំពីស្ថានភាពពិភពលោក និងតំបន់។ ខ្លឹមសារនៃការបង្វឹកបង្ហាត់ត្រូវមានភាពទូលំទូលាយទាំងក្នុងវិស័យយោធា នយោបាយ ភស្តុភារ បច្ចេកទេស និងមានភាពជាក់ស្តែង ដើម្បីអាចអនុវត្តបានភ្លាមៗ។ រៀបចំការត្រួតពិនិត្យឱ្យបានទៀងទាត់ ដើម្បីធានាថាការងារហ្វឹកហ្វឺន និងបង្វឹកបង្ហាត់ត្រូវបានអនុវត្តយ៉ាងជិតស្និទ្ធ ហ្មត់ចត់ និងមានប្រសិទ្ធភាព រួមចំណែកដល់ការអនុវត្តជោគជ័យនៃភារកិច្ចយោធា និងការពារជាតិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Duy Hoan