leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

គណៈប្រតិភូអមដំណើរលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងដំណើរបំពេញទស្សនកិច្ចរួមមាន៖  លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស; លោក Vu Hong Thanh អនុប្រធានរដ្ឋសភា;  លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម; លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស; លោកឧត្តមសេនីយ៍ត្រី Dang Hong Duc អនុរដ្ឋមន្ត្រីក្រសួងនគរបាល; លោក Nguyen Sy Hiep អនុប្រធានការិយាល័យរដ្ឋាភិបាល; លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន ; លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ; លោក Nguyen Van Hoi អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងប្រធានការិយាល័យតំណាងវៀតណាមប្រចាំប្រទេសម៉ាឡេស៊ី អាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនវៀតក៏បានចូលរួមជាមួយគណៈប្រតិភូផងដែរ។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ម៉ាឡេស៊ីក្នុងរយៈពេល១០ ឆ្នាំ និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ីរបស់មេដឹកនាំស្នូលរបស់វៀតណាមបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ គឺជាកិច្ចប្រជុំកំពូលលើកដំបូងក្នុងអំឡុងឆ្នាំជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព។ ក្រៅពីកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ក្នុងឱកាសនេះ អាស៊ាននឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) លើកទីពីរ និងកិច្ចប្រជុំកំពូលអាស៊ាន-GCC ជាមួយប្រទេសចិន៕

បកប្រែដោយ Duy Hoan