លោកមេបញ្ជាការកងឯកភាពវិស្វកម្មបានត្រួតពិនិត្យសមយុទ្ធជំនាញ នៃកងវិស្វកម្មមួយចំនួន ដូចជាការសាងសង់អាកាសយានដ្ឋានបន្ទាន់ កន្លែងចុះចតឧទ្ធម្ភាគចក្រ សំណង់នៅឆ្ងាយពីអង្គភាព និងការដោះស្រាយស្ថានភាពការពារសន្តិសុខ និងសុវត្ថិភាពនៅអង្គភាព។

ទោះបីជាបង្វឹកបង្ហាត់ក្នុងរយៈពេលខ្លីក៏ដោយ ក៏ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តបំពេញភារកិច្ច ជំនះការលំបាក កងវិស្វកម្មលេខ៤ បានប្រើប្រាស់ឲ្យបានល្អនូវឧបករណ៍ជំនាញនៃកងវិស្វកម្ម ក៏ដូចជាដោះស្រាយល្អនូវស្ថានភាពមួយចំនួនដើម្បីធានាសន្តិសុខ និងសុវត្ថិភាព សហការយ៉ាងជិតស្និទ្ធក្នុងការបង្វឹកបង្ហាត់ និងបំពេញភារកិច្ចបានល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Trung Hoa មានប្រសាសន៍ក្នុងការពិនិត្យ

មានប្រសាសន៍ក្នុងការត្រួតពិនិត្យ លោកឧត្តមសេនីយ៍ត្រី Tran Trung Hoa បានលើកសរសើរចំពោះស្មារតីពុះពារជំនះការលំបាក ក្នុងការបង្វឹកបង្ហាត់ ហើយសម្រេចបានលទ្ធផលល្អក្នុងការហ្វឹកហ្វឺន។ លោកឧត្តមសេនីយ៍ត្រី Tran Trung Hoa បានស្នើឲ្យអង្គភាពដកបទពិសោធន៍ បន្តអនុវត្តតាមផែនការបង្វឹកបង្ហាត់ ជំនះការលំបាក ធានាគុណភាព និងលទ្ធផលបង្វឹកបង្ហាត់។ លោកស្នើឲ្យកម្មាភិបាល និងបុគ្គលិកនៃកងវិស្វកម្មលេខ៤ សិក្សាស្រាវជ្រាវអំពីឧបករណ៍ ជាពិសេស បន្តសិក្សាអំពីស្ថានភាពដែលអាចកើតឡើងនៅស្ថានបេសកកម្ម ដើម្បីត្រៀមរៀបចំ និងបង្វឹកបង្ហាត់ឲ្យបានល្អ មុនពេលចេញដំណើរទៅកាន់តំបន់។

លោកមេបញ្ជាការកងឯកភាពវិស្វកម្ម បានសម្តែងនូវជំនឿថា កងវិស្វកម្មលេខ៤ នឹងបន្តពង្រឹងសាមគ្គីភាព និងជំនះការលំបាក ដើម្បីបង្វឹកបង្ហាត់ឲ្យបានល្អ ឆ្លើយតបតាមស្តង់ដារ និងតម្រូវការកាន់តែខ្ពស់ក្នុងការបំពេញរបស់អង្គការសហប្រជាជាតិ ហើយត្រៀមខ្លួនចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិនៅតំបន់ Abyei៕

បកប្រែដោយ Thanh Cong