លោកវរសេនីយ៍ឯក Ngo Tuan Anh មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត Bac Kan បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងអនុវត្តតាមការបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី ១ បញ្ជាការដ្ឋានយោធាខេត្ត Bac Kan បានបញ្ជូនកងជីវពលចំនួន ៣៦ នាក់នៅឃុំ Yen Duong និងឃុំ Dong Phuc រួមជាមួយនឹងកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Ba Be ចំនួន ១០ នាក់ដោយមានឧបករណ៍ពេញលេញទៅកាន់ជួយសង្គ្រោះ។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Ba Be ជួយប្រជាជនឃុំ Yen Duong ជម្នះផលវិបាកដោយការបាក់ដី

បញ្ជាការដ្ឋានយោធាខេត្ត Bac Kan ក៏បានបញ្ជូនក្រុមបេសកកម្មដែលដឹកនាំដោយនាយសេនាធិការរងចំនួន ២ រូប ទៅកាន់មូលដ្ឋាន ដើម្បីបញ្ជាកងកម្លាំងជួយសង្គ្រោះ សួរសុខទុក្ខ និងលើកទឹកចិត្តប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ភ្លាមៗ បញ្ជាការដ្ឋានយោធាខេត្ត Bac Kan បានបញ្ជូនយុទ្ធជនចំនួន ១០០ នាក់ ដោយមានរថយន្ត ទូក ចបកាប់ ប៉ែល តង់... ដើម្បីត្រៀមរៀបចំសម្រាប់ការជួយសង្គ្រោះ៕

បកប្រែដោយ Thuy Anh