នៅក្នុងអត្ថបទ Resumen Latinoamericano បញ្ជាក់ថា លោកប្រធានហូជីមិញគឺជាអ្នកនយោបាយ ជាបញ្ញវន្ត និងជាអ្នកមនោគមវិជ្ជាមានឥទ្ធិពលខ្លាំងលើពិភពលោក ដែលបានបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្នុងឆ្នាំ ១៩៤៥។

អត្ថបទបានសង្កត់ធ្ងន់ថា ទោះបីជាលោកប្រធានហូជីមិញបានទទួលមរណៈភាពនៅឆ្នាំ១៩៦៩ ហើយ ពោលគឺប្រាំមួយឆ្នាំមុនពេលដែលកងទ័ព និងប្រជាជនវៀតណាមរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសក៏ដោយ ក៏​លោកប្រធានហូជីមិញ នៅតែបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ធំធេងក្នុងប្រវត្តិសាស្ត្រពិភពលោក និងក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប។

*នាថ្ងៃទី១៩ ឧសភា លោក Duong Hai Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី បានទៅទស្សនា និងប្រគល់សៀវភៅអំពីលោកប្រធានហូជីមិញដល់សមាគម A.P.S INTRA នៅទីក្រុង Masciano ខេត្ត Perugia ភាគកណ្តាលប្រទេសអ៊ីតាលី។

leftcenterrightdel
លោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

*នាថ្ងៃទី ១៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅ Romania បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ។ ក្នុងពិធីនេះ លោក Do Duc Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Romania និងលោកជំទាវបានរួមជាមួយគណៈប្រតិភូ អញ្ជើញ​អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

*ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ លោក Nicolás Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គមគ្គុទេសឆ្នើមរបស់ប្រជាជនវៀតណាម ព្រមទាំងអះអាងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ។

នៅលើទំព័រ Telegram ផ្ទាល់ខ្លួន ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា៖ «វីរបុរស និងជាអ្នកដឹកនាំឆ្នើមរបស់មនុស្សជាតិ បានកើតកាលពី ១៣៥ ឆ្នាំមុន។ ជាមួយភាពក្លាហាន និងការតាំងចិត្តខ្ពស់ លោកប្រធានហូជីមិញបានដឹកនាំប្រជាជនវៀតណាមជំនះគ្រប់ឧបសគ្គ មិនចុះញមចក្រភពណាមួយឡើយ»។

លោកបានសង្កត់ធ្ងន់ថា មេរៀនប្រវត្តិសាស្ត្រពីជ័យជំនះរបស់វៀតណាមលើអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក គឺជាភស្តុតាងដ៏រឹងមាំមួយថា «នៅពេលដែលប្រជាជាតិមួយរួបរួមគ្នាតស៊ូដើម្បីសេរីភាព ប្រជាជាតិនោះប្រាកដជានឹងទទួលបានជោគជ័យ»។

*ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina បានផ្សាយអត្ថបទពិសេសមួយក្រោមចំណងជើងថា “វៀតណាម និងពន្លឺអមតៈនៃស្នេហាជាតិ” ដោយបញ្ជាក់ថា មនោគមវិជ្ជា និងបុព្វហេតុរបស់លោកប្រធានហូជីមិញបន្តបំភ្លឺផ្លូវសម្រាប់បដិវត្តន៍វៀតណាម៕

បកប្រែដោយ Duy Hoan