ការតាំងពិព័រណ៍នេះបានឧទ្ទេសនាមដល់សាធារណជននូវស្នាដៃសិល្បៈជិត ៤០ ដែលធ្វើឡើងដោយវិចិត្រករមកពីក្លឹបអក្សរក្បាច់សាលាជីវិត និងពណ៌ធម្មជាតិ រួមទាំងក្លឹបបេតិកភណ្ឌ និងវប្បធម៌អាស៊ី…។  ពិព័រណ៍នេះនឹងប្រព្រឹត្ដទៅដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៍

* សមាគមអ្នកសារព័ត៌មានខេត្ត Quang Ninh បានសហការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយខេត្ត និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត និងសារមន្ទីរសារព័ត៌មានវៀតណាម រៀបចំកិច្ចសន្ទនា ក្រោមប្រធានបទ "អ្នកសារព័ត៌មាន Quang Ninh សិក្សា និងធ្វើតាមរបៀបសរសេរសារព័ត៌មានរបស់លោកប្រធានហូជីមិញ ក្នុងយុគសម័យថ្មី"។ តាមរយៈកិច្ចសន្ទនានេះ ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សា និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវបញ្ហាសំខាន់ៗដូចជា៖ តម្លៃ និងធ្វើតាមរបៀបសរសេរសារព័ត៌មានរបស់ហូជីមិញក្នុងបរិបទបច្ចុប្បន្ន; សកម្មភាពសារព័ត៌មានរបស់ខេត្ត Quang Ninh និងទីភ្នាក់ងារសារព័ត៌មានរបស់បក្សនៅមូលដ្ឋាន; ​បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថលនៅពេលសិក្សា និងធ្វើតាមលោកប្រធាន​ហូជីមិញ។

* បញ្ជាការដ្ឋានលេខ ៨៦ បានរៀបចំកម្មវិធីសំណេះសំណាលស្តីពីការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថលោកប្រធានហូជីមិញ។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ សាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong អតីតប្រធានវិទ្យាស្ថានហូជីមិញ និងថ្នាក់ដឹកនាំរបស់បក្ស និងវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានចែករំលែក ក្រោមប្រធានបទ “សតិអារម្មណ៍របស់លោកប្រធានហូជីមិញក្នុងការសិក្សា និងសេចក្តីប្រាថ្នារួមចំណែកកសាងមាតុភូមិ”។

តាមរយៈការសំណេះសំណាលនេះ កម្មាភិបាល យុទ្ធជន បុគ្គលិកនៃបញ្ជាការដ្ឋានលេខ ៨៦ បានយល់កាន់តែជ្រាលជ្រៅអំពីសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ។ ទន្ទឹមនឹងនោះ កសាងភាពក្លាហាន និងការជឿទុកចិត្ដលើការដឹកនាំរបស់បក្ស ទន្ទឹមនឹងនោះ លើកទឹកចិត្ត បំផុសមោទនភាព និងស្មារតីទទួលខុសត្រូវរបស់យោធិនម្នាក់ៗក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ៕

បកប្រែដោយ Pham Diep