leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋចូលរួមកម្មវិធីសិល្បៈ

ក្នុងឱកាសអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ / ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥) នាយប់ថ្ងៃទី ១៨ ឧសភា នៅទីលាន Ba Dinh ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយអបអរសាទរទិវាកំណើតលោកប្រធានហូជីមិញ។

លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងប្រជាជនជាច្រើន បានចូលរួមកម្មវិធីនេះ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ការសម្តែង​មួយ​ចំនួន​ក្នុង​កម្មវិធី

ការសម្តែងនិមួយៗត្រូវបានរៀបចំយ៉ាងហ្មត់ចត់ រួមផ្សំទាំងប្រពៃណី ទាំងភាពទំនើប  និងបច្ចេកវិទ្យា 3D។ កម្មវិធីនេះបង្ហាញយ៉ាងរស់រវើកនូវរូបភាពអគ្គមគ្គុទេសដ៏ឆ្នើមរបស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ ជំរុញការបំផុសគំនិតដល់មនុស្សជំនាន់បច្ចុប្បន្ន ជាពិសេសយុវជន ឲ្យ​រៀនសូត្រតាម​គំរូសីលធម៌ បដិវត្តន៍ និងសេចក្តីថ្លៃថ្លារបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេស នាំវៀតណាមទៅកាន់យុគសម័យអភិវឌ្ឍន៍ថ្មីដ៏រឹងមាំ៕

បកប្រែដោយ Duy Hoan