ថ្លែងមតិក្នុងសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានកោតសរសើរចំពោះសមិទ្ធិផលរបស់សហគមន៍វៀតណាមនៅឡាវក្នុងរយៈកាលកន្លងទៅ ហើយអះអាងថា លទ្ធផលទាំងនេះបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ និងលើកកំពស់ទំនាក់ទំនងវៀតណាម - ឡាវ ឡើងកម្រិតកំពស់ថ្មី។

leftcenterrightdel
ប្រតីភូអញ្ជើញ​ចូល​រួម​សន្និសីទ

ដើម្បីបន្តជំរុញការងារជនជាតិវៀតណាមនៅឡាវ នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានស្នើឱ្យស្ថាប័ន អង្គភាព និងសមាគម យកចិត្តទុកដាក់អនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ បន្តពង្រឹង និងលើកកំពស់តួនាទីរបស់សមាគម អង្គការនានា ធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព បត់បែន និងនិរន្តរភាព ព្រមទាំងលើកកម្ពស់ការបង្រៀន និងការរៀនភាសាវៀតណាម និងអភិរក្សវប្បធម៌ប្រពៃណី បន្តផ្តោតលើការអភិវឌ្ឍកម្លាំងយុវជន ស្តាប់ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីពួកគេ លើកកម្ពស់ស្មារតីស្ម័គ្រចិត្ត ភាពច្នៃប្រឌិត និងការលះបង់។

leftcenterrightdel
ទិដ្ឋភាពសន្និសីទ (រូបថត៖ Hai Tien)

លើសពីនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យកសាង និងពង្រឹងផែនមហាសាមគ្គីភាពក្នុងសហគមន៍ ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីមានស្ថិរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចូលរួមសមាហរណកម្ម និងអភិវឌ្ឍន៍ បន្តជំរុញការអនុវត្តគោលនយោបាយលើកសរសើរជូនអាណិកជនដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងពង្រឹងសហគមន៍ ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ បន្តយកចិត្តទុកដាក់លើជីវភាពរបស់សហគមន៍លើទិដ្ឋភាពជាច្រើន៖ កីឡា វប្បធម៌ សាសនា...

លោកឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទ ដោយសង្កត់ធ្ងន់ថា នេះជាមូលដ្ឋានសម្រាប់ស្ថាប័នតំណាង ក៏ដូចជាសមាគមជនជាតិវៀតណាមនៅឡាវគ្រប់កម្រិត អនុវត្តប្រកបដោយប្រសិទ្ធភាពការងារជនជាតិវៀតណាមនៅឡាវ នាពេលខាងមុខ។

បកប្រែដោយ Duy Hoan