វៀតណាម និងន័រវែស ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីអនាគតសន្តិភាព សមធម៌ និងនិរន្តរភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៦ ខែឧសភា នៅទីក្រុងហាណូយ លោក Hilde Solbakken ឯកអគ្គរដ្ឋទូតន័រវេសប្រចាំនៅវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ២១១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រន័រវេស (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨១៤ - ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥)។
មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះ លោក Hilde Solbakken បានចែករំលែកថា កិច្ចសហប្រតិបត្តិការន័រវែស-វៀតណាម ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការធានាសមុទ្រស្អាត បន្តត្រូវបានពង្រឹង។ ប្រទេសទាំងពីរកំពុងសហការឆ្ពោះទៅរកការផ្លាស់ប្ដូរថាមពលបៃតងតាមរយៈភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ហើយនឹងសហការកាន់តែជិតស្និទ្ធនៅក្នុងវិស័យដឹកជញ្ជូនបៃតង។
កិច្ចខិតខំប្រឹងប្រែងរួមដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ បង្ហាញពីយថាទស្សន៍នៃប្រព័ន្ធគ្រប់គ្រងកាកសំណល់កាន់តែប្រសើរ ដែលនាំមកនូវផលប្រយោជន៍សម្រាប់មនុស្ស និងពិភពលោក។ កិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាពក៏នឹងរួមចំណែកដល់ការបង្កើតការងារ និងសន្តិសុខស្បៀងផងដែរ។
    |
 |
ប្រតិភូចូលរួមពិធី (រូបថត៖ vnanet.vn) |
ក្នុងពិធីនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានចាត់ទុកថា វៀតណាម និងន័រវេស កំពុងខិតខំសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយការការពារបរិស្ថាន ធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជនទាំងអស់ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងពីរ និងជុំវិញពិភពលោក។
យោងតាមលោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីឆ្នាំមុន វៀតណាម និងន័រវេសបានបន្តរក្សាកិច្ចសហប្រតិបត្តិការជាវិជ្ជមាន។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់ន័រវេសក្នុងអាស៊ាន (បន្ទាប់ពីសិង្ហបុរី) ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៤៥០ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញជលផលរបស់ន័រវែសទៅកាន់វៀតណាមសម្រេចបានជាង ២៥០ លានដុល្លារអាមេរិក កើនឡើង ១៦%។
ប្រទេសទាំងពីរកំពុងសហការយ៉ាងសកម្មក្នុងការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីលើវិស័យសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព និងថាមពលកកើតឡើងវិញរវាងប្រទេសទាំងពីរ ជួយគាំទ្រវៀតណាមក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពី JETP ជាមួយក្រុមដៃគូអន្តរជាតិ រួមទាំងប្រទេសន័រវែស៕
បកប្រែដោយ Thuy Anh