លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យធនាគារពិភពលោកធ្វើកំណែទម្រង់បែបបទ និងលក្ខខណ្ឌនៃការខ្ចីដើមទុន ផ្តល់ប្រឹក្សាគោលនយោបាយ និងគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុកធនាគារពិភពលោកជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តដែលបានផ្តល់ការគាំទ្រជាច្រើន និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ធនាគារពិភពលោក នឹងបន្តលើកកម្ពស់តួនាទីជាដៃគូអភិវឌ្ឍន៍ឈានមុខគេ ចែករំលែកបទពិសោធន៍ និងបង្កើនការគាំទ្រសម្រាប់វៀតណាម ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព គាំទ្រវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ កែលម្អសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច ចំពោះការប៉ះពាល់ពីខាងក្រៅ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យលោកស្រី Mariam J. Sherman ផ្តល់យោបល់ និងអនុសាសន៍ជាក់ស្តែងជូនរដ្ឋាភិបាលក្នុងការតាក់តែងគោលនយោបាយ និងកម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរតំបន់ និងអន្តរជាតិលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាគមនាគមន៍  ថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកទូទៅ។

រីឯ លោកស្រី Mariam J. Sherman បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី។ លោកស្រី Mariam J. Sherman បានអះអាងថា ធនាគារពិភពលោកគាំទ្រ ហើយនឹងរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការនេះ ជាពិសសេសសំណើផ្តល់ប្រាក់កម្ចីដល់វៀតណាមចំនួនជាង ១១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោកស្រីបានសន្យាថា ប្រភពទុននឹងបានស្រាវជ្រាវ ជាមួយនឹងលក្ខណៈអនុគ្រោះផ្សេងទៀត ព្រមទាំងផ្តល់យោបល់គោលនយោបាយ បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជួយវៀតណាមរៀបចំ និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់កម្ចីពីធនាគារពិភពលោក និងម្ចាស់ជំនួយផ្សេងទៀត៕

បកប្រែដោយ Thanh Cong