លោកនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ
កប.អនឡាញ - នាថ្ងៃទី ១៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយដើមឆ្នាំ ២០២៥ និងទិសដៅ ភារកិច្ចនាពេលខាងមុខ។
មានប្រសាសន៍ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ក្រសួង ស្ថាប័ន និងកងកម្លាំងមុខងារនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងការងារពាក់ព័ន្ធនានា រួមចំណែកអភិវឌ្ឍប្រទេសជាតិ រក្សាសន្តិភាព និងសណ្តាប់ធ្នាប់ ជាពិសេសការគ្រប់គ្រងទំនិញពាក់ព័ន្ធនឹងការការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយដើមឆ្នាំ ២០២៥ និងទិសដៅ ភារកិច្ចនាពេលខាងមុខ |
យ៉ាងណាក៏ដោយ ស្ថានភាពការរត់ពន្ធឆ្លងដែន ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ នៅតែមានភាពស្មុគស្មាញ ដោយមានករណីខ្លះបានកើតមានឡើងពិតជាធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រ ការជឿទុកចិត្តរបស់ប្រជាជន និងសុខភាពប្រជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធនឹងអាហារក្លែងក្លាយ និងឱសថក្លែងក្លាយ។ ស្ថានភាពនេះក៏ធ្វើឲ្យខាតបង់ថវិការដ្ឋ ប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមជាច្រើន។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់វាយតម្លៃលើស្ថានភាព មូលហេតុ កិច្ចការចាត់តាំងរៀបចំ និងការសម្របសម្រួលរវាងកងកម្លាំងមុខងារ មូលដ្ឋាន និងឯកសារច្បាប់ពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ ត្រូវតែស្វែងរកដំណោះស្រាយភ្លាមៗ ដើម្បីយកឈ្នះ ទប់ស្កាត់ បង្ក្រាប និងបញ្ចប់ស្ថានភាពនេះ៕
បកប្រែដោយ Minh Trung