ដំណើរទស្សនកិច្ចនេះ មានអត្ថន័យជាពិសេស ព្រោះនេះជាលើកទីមួយ ដែលលោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីចូលកាន់តំណែង ហើយនេះជាលើកទីមួយ ដែលនាយករដ្ឋមន្ត្រីថៃ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលជាងមួយទសវត្សរ៍ និងជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្នុងរយៈពេលជាង ៩ ឆ្នាំ។ ប្រកានេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាម និងថៃ ចំពោះទំនាក់ទំនងទ្វេភាគី។

វៀតណាម និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅខែសីហា ឆ្នាំ១៩៧៦។ បន្ទាប់ពីវៀតណាមបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ “ដំបូលផ្ទះរួម” បានបន្ថែមកម្លាំងចលករដល់ទំនាក់ទំនងវៀតណាម-ថៃដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។ វៀតណាម និងថៃបានក្លាយជាប្រទេសសមាជិកអាស៊ានទាំងពីរដំបូងគេដែលបង្កើតទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នាក្នុងឆ្នាំ ២០១៣ មុន​ពេលក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើន ដូចសព្វថ្ងៃនេះ។

leftcenterrightdel
រូប​ថតឧទាហរណ៍

ទោះបីជាមានការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ក៏ក្រោយរយៈពេលជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងជាង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងវៀតណាម-ថៃ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយផ្អែកលើការគោរព ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ ឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់ និងយន្តការទ្វេភាគីត្រូវបានរក្សាជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព។ បក្សកុម្មុយនិស្តវៀតណាមរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយគណបក្សនយោបាយធំៗក្នុងប្រទេសថៃ រួមទាំងគណបក្សភឿថៃដែលកំពុងកាន់អំណាចផងដែរ។ វៀតណាម និងថៃកំពុងអនុវត្តប្រកបដោយមានប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពសម្រាប់​អនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើន

វៀតណាម-ថៃ ដំណាក់កាល ២០២២-២០២៧។ ខណៈពេលដែលកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តត្រូវបានពង្រឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាចំណុចភ្លឺនៅក្នុងទំនាក់ទំនងទ្វេភាគី។ បច្ចុប្បន្នប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន និងជាវិនិយោគិនធំជាងគេទី ៩ នៅវៀតណាម។ កិច្ចសហប្រតិបត្តិការតាម​មូលដ្ឋាន​ត្រូវបានពង្រីក ដោយ​មាន​ខេត្តក្រុងជាច្រើននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាព។

កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា វប្បធម៌ ទេសចរណ៍ ការអប់រំ ការផ្លាស់ប្តូរប្រជាជន...ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ជាពិសេស រដ្ឋាភិបាលថៃជួយសម្រួលដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់វប្បធម៌ សាសនារបស់​សហគមន៍​វៀត​ណាម​ រួមទាំងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តលោកប្រធានហូជីមិញ និងវិថីវៀតណាមដំបូងគេលើពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរនៃប្រទេសសាមី នៅខេត្ត Udon Thani ដែល​បាន​បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមជាង ១០ ម៉ឺននាក់ចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃ និង​ក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់នៃចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ វៀតណាម និងថៃ តែងតែសម្របសម្រួលជំហរយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស​នៅអាស៊ាន អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) យន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គជាដើម។

ក្រឡេកមើលទៅសមិទ្ធិផលក្នុងពាក់កណ្តាលសតវត្សកន្លងមក យើងមានទំនុកចិត្ត​ចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-ថៃ ក្រោម“ដំបូលផ្ទះរួម” របស់អាស៊ាន។ ដំណើរទស្សនកិច្ចរបស់ លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នឹងរួមចំណែកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ឡើងកម្រិតកំពស់ថ្មី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់៕

បកប្រែដោយ Duy Hoan