ទទួលស្វាគមន៍ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Cotê d'Azur នៅទីក្រុង Nice មានតំណាងក្រសួងការបរទេសបារាំង លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍វៀតណាមនៅប្រទេសបារាំង។

leftcenterrightdel
យន្តហោះដឹក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ Le Thi Bich Tran បានទៅដល់ទីក្រុង Nice ប្រទេសបារាំង

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបារាំងរបស់នាយករដ្ឋមន្ត្រីចាប់តាំងពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំង Macron កាលពីខែឧសភា ឆ្នាំ ២០២៥។

ក្នុងឋានៈជាភ្ញៀវពិសេសរបស់ប្រធានាធិបតីបារាំងដែលចូលរួម UNOC 3 លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមសម័យពិភាក្សា សន្និសីទ និងព្រឹត្តិការណ៍ពាក់ព័ន្ធដូចជា៖ វេទិកាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបៃតង ពិព័រណ៍វិទ្យាសាស្ត្រសមុទ្រ... ជាពិសេស លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលដីសណ្តពិភពលោក និងថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំពេញអង្គរបស់ UNOC 3។

ការដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមរបស់ UNOC 3 បានអះអាងថា វៀតណាមត្រៀមខ្លួនជាដៃគូជឿទុកចិត្តបានក្នុងក្របខ័ណ្ឌនៃគំរូសហប្រតិបត្តិការ ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាមួយប្រទេសផ្សេងៗ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Cotê d'Azur ទីក្រុង Nice សាធារណរដ្ឋបារាំង

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការនានាដែលចូលរួមសន្និសីទ ដើម្បីពិនិត្យ និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនិងដៃគូនានា។

អំពីសកម្មភាពទ្វេភាគីជាមួយបារាំង លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បារាំង អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - បារាំង និងជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មបារាំងធំៗ ជួបជាមួយអ្នកជំនាញ បញ្ញវន្ត និងតំណាងសហគមន៍វៀតណាមនៅបារាំង ...

សកម្មភាពទ្វេភាគីរបស់លោក Pham Minh Chinh  នាយករដ្ឋមន្ត្រី នៅបារាំងផ្តោតលើការសម្រេចបាននូវគោលដៅសំខាន់ៗនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមវៀតណាម - បារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមនាពេលថ្មីៗនេះរបស់លោក Macron ប្រធានាធិបតីបារាំង បើកដំណាក់កាលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងបារាំង។

បកប្រែដោយ Duy Hoan