វៀតណាម-ឆែក ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងនវានុវត្តន៍
កប.អនឡាញ - នារសៀលថ្ងៃទី ៦ មិថុនា វៀតណាម និងសាធារណរដ្ឋឆែកមានវឌ្ឍនភាពសំខាន់ក្នុងវិស័យអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រ តាមរយៈសន្និសីទតុមូលដែលរៀបចំឡើងនៅទីក្រុង Prague នារសៀលថ្ងៃទី ៦ មិថុនា។
    |
 |
ប្រតិភូចូលរួមសន្និសីទតុមូលស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍រវាងវៀតណាម និងសាធារណរដ្ឋឆែក |
ព្រឹត្តិការណ៍នេះក្រោមសហប្រធានរបស់ លោក Nguyen Van Phuc អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និង លោក Duong Hoai Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ដោយមានការចូលរួមពីតំណាងមកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ សហគ្រាសនៃប្រទេសទាំងពីរ និងសហព័ន្ធឧស្សាហកម្មសាធារណរដ្ឋឆែក (SPCR)។
ក្នុងសុន្ទរកថាបើក លោកឯកអគ្គរដ្ឋទូត Duong Hoai Nam បានអះអាងថា សន្និសីទនេះគឺជាឱកាសសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំនៃប្រទេសទាំងពីរ បើកឱកាសថ្មីៗជាច្រើនក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ និងនវានុវត្តន៍។
ទន្ទឹមនឹងនោះ លោក Nguyen Van Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវៀតណាម និងឆែកក្នុងរយៈពេលថ្មីៗនេះ ជាពិសេសការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាក់លាក់។
លោក Nguyen Van Phuc បានសង្កត់ធ្ងន់ថា៖ “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំមិនឈប់នៅត្រឹមការផ្លាស់ប្តូរការសិក្សានោះទេ ប៉ុន្តែចាំបាច់ត្រូវពង្រីកទៅលើការស្រាវជ្រាវអនុវត្ត និងការផ្សារភ្ជាប់ជាមួយនឹងអង្គភាពអាជីវកម្មដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព”។
    |
 |
វៀតណាម - សាធារណរដ្ឋឆែក ជំរុញកិច្ចសហប្រតិបត្តិការអប់រំ និងការច្នៃប្រឌិត |
ថ្លែងមតិក្នុងសន្និសីទនេះ លោក Lukas Martin ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាម និងបានស្នើបង្កើនកូតាអាហារូបករណ៍ ដោយចាត់ទុកថានេះជាការវិនិយោគយុទ្ធសាស្ត្រសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក Lukas Martin បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មរបស់ធុរកិច្ចក្នុងការឧបត្ថម្ភអាហារូបករណ៍ និងការកសាងកម្មវិធីបណ្តុះបណ្តាលឱ្យសមនឹងតម្រូវការនៃទីផ្សារការងារ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឲ្យបង្កើនកូតាអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ដោយចាត់ទុកថានេះជាការវិនិយោគយុទ្ធសាស្ត្រសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ឯកសារកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា ជាពិសេសសំណើបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវវៀតណាម - សាធារណរដ្ឋឆែក ដោយដាក់គ្រឹះសម្រាប់មូលដ្ឋានគ្រឹះសិក្សាប្រកបដោយនិរន្តរភាព និងយូរអង្វែង។ ភាគីនានាក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃសកលភាវូបនីយកម្ម។
បកប្រែដោយ Duy Hoan