កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងសិល្បៈរវាងប្រជាជនទីក្រុងហូជីមិញ និងប្រជាជននៃប្រទេសនានាដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីក្រុងហូជីមិញ។

leftcenterrightdel
កម្មវិធី “ការផ្លាស់ប្តូរមិត្តភាពឆ្នាំ ២០២៥” រួមចំណែកតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសនានា និងទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

ដោយមានទស្សនីយភាពសម្តែងសិល្បៈប្រពៃណី និងសហសម័យជាង ២០ កម្មវិធី “ការផ្លាស់ប្តូរមិត្តភាពឆ្នាំ ២០២៥” មិនត្រឹមតែជាចំណុចលេចធ្លោនៃវប្បធម៌ចម្រុះពណ៌ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពស្និទ្ធស្នាលរវាងវៀតណាម និងសហគមន៍អន្តរជាតិទៀតផង។

ព្រឹត្តិការណ៍នេះរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងអះអាងនូវតួនាទីត្រួសត្រាយរបស់ទីក្រុងហូជីមិញ ក្នុងការផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាមទៅកាន់ពិភពលោក ឆ្ពោះទៅអនាគតនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang