ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Thai Nguyen និងខេត្ត Gyeongsangbuk-do (កូរ៉េខាងត្បូង)
នាយប់ថ្ងៃទី ៩ មិថុនា នៅទីក្រុង Thai Nguyen វៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានសម្របសម្រួលជាមួយខេត្ត Gyeongsangbuk-do (កូរ៉េខាងត្បូង) រៀបចំពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងខេត្តទាំងពីរ (២១ កុម្ភៈ ២០០៥ - ២១ កុម្ភៈ ២០២៥)។
អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Loan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានអះអាងថា ក្រោយរយៈពេល ២ ទស្សវត្សរ៍មក ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Thai Nguyen និងខេត្ត Gyeongsangbuk-do កាន់តែមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច អប់រំ ថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌។ ជាពិសេស គំរូ “ភូមិថ្មី Saemaul” នៅ Thai Nguyen គឺជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។
    |
 |
គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen ប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលចំនួន ១២ ដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពកិច្ចការបរទេសរវាងខេត្ត Thai Nguyen និងខេត្ត Gyesongbuk-do (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក Kang Seok-Hee អភិបាលរងខេត្ត Gyeongsangbuk-do កូរ៉េខាងត្បូងបានសន្យាថា នឹងបន្តពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវសកម្មភាពកិច្ចសហប្រតិបត្តិការ រួមគ្នាសរសេរជំពូកថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនៅថ្នាក់មូលដ្ឋាន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ។ លោក Kang Seok-Hee សង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្តទាំងពីរនឹងក្លាយទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងមូលដ្ឋាននៃប្រទេសកូរ៉េខាងត្បូង និងវៀតណាមនាពេលខាងមុខ។
ក្នុងក្របខ័ណ្ឌនៃការប្រារព្ធពិធីនេះ ក៏មានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈដ៏ផុសផុលរវាងតំបន់ទាំងពីរផងដែរ៕
តាម vovworld.vn