នៅក្នុងជំនួបនេះ លោក Nguyen Chi Dung បានស្នើឲ្យលោកអភិបាលខេត្ត Hokkaido បន្តយកចិត្តទុកដាក់ដល់ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ chinhphu.vn)

លោក Nguyen Chi Dung សង្ឃឹមថា លោកអភិបាលខេត្តនឹងលើកទឹកចិត្តធុរកិច្ចខេត្ត Hokkaido មកបណ្តាក់ទុននៅវៀតណាមលើវិស័យដែលខេត្តមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាខ្ពស់ កសិកម្ម កែច្នៃគ្រឿងសមុទ្រជាដើម។ លោកឧបនាយករដ្ឋមន្ត្រីបានមានបំណងថា វៀតណាមនិងជប៉ុន ជាពិសេសខេត្ត Hokkaido ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែក semiconductor និងសិប្បនិម្មិត (AI) ហើយគប្បីចាត់ទុកថា នេះជាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលខាងមុខ ព្រោះធនធានមនុស្សគឺជាកត្តាយុទ្ធសាស្ត្រដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាខ្ពស់  semiconductor និង AI។

លោក Suzuki Naomichi បានយល់ព្រមជាមួយសំណើរបស់លោកឧបនាយករដ្ឋមន្ត្រីលើវិស័យសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកបច្ចេកវិទ្យាខ្ពស់។ លោកឲ្យដឹងថា តាមគម្រោង លោកនឹងបំពេញទស្សនកិច្ចនៅវៀតណាមនៅចុងឆ្នាំ២០២៥ ជាមួយធុរកិច្ចនៃខេត្ត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Hokkaido និងវៀតណាម៕

បកប្រែដោយ Thuy Anh