ព្រឹត្តិការណ៍នេះសហការរៀបចំដោយស្ថានទូតវៀតណាមប្រចាំប្រទេសអូទ្រីស មជ្ឈមណ្ឌលជាតិច្នៃប្រឌិត (NIC) ក្រសួងហិរញ្ញវត្ថុវៀតណាម និងសភាពាណិជ្ជកម្មសហព័ន្ធអូទ្រីស (WKO)។

វេទិកានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រក្នុងដំណើរការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូទ្រីសលើវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដែលជាកម្លាំងចលករសំខាន់សម្រាប់កំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរក្នុងយុគសម័យថ្មី។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកាថាតាមប្រព័ន្ធវីដេអូ

ថ្លែងមតិនៅវេទិកានេះ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖ “ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលគឺជារបកគំហើញដ៏សំខាន់បំផុត ដើរតួនាទីសំខាន់ក្នុងការលើកកំពស់ផលិតភាព គុណភាពកំណើន និងការប្រកួតប្រជែងជាតិ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព អូទ្រីសមិនត្រឹមតែជាដៃគូពាណិជ្ជកម្មសំខាន់របស់វៀតណាមនៅអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាគំរូសម្រាប់ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា និងប្រភពបច្ចេកវិទ្យាស្នូលផងដែរ។

លោក Nguyen Chi Dung បានវាយតំលៃខ្ពស់ចំពោះតួនាទីត្រួសត្រាយរបស់អូទ្រីសក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជា AI, semiconductors, quantum និង sensors ហើយបានសម្តែងនូវទំនុកចិត្តលើសក្តានុពលនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន៤៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ការអនុវត្តកម្មវិធីដើម្បីបង្កើនការច្នៃប្រឌិត និងសមត្ថភាពធ្វើបិរវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ថាមពលបៃតង ការធ្វើតេស្តខ្សែសង្វាក់អ៊ីដ្រូសែនពណ៌បៃតង ការលើកកម្ពស់តួនាទីស្នូលនៃមជ្ឈមណ្ឌលនវានុវត្តន៍ដូចជា NIC ក្នុងការបង្កើតការចាប់ផ្តើមអាជីវកម្ម និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន។

បកប្រែដោយ Thanh Cong