នេះជាឱកាសសម្រាប់ធុរកិច្ចវៀតណាមតភ្ជាប់ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋ/តំបន់របស់អាមេរិក ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មី និងពង្រីកការវិនិយោគ។ លោក Cao Anh Tuan បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំនេះ ធុរកិច្ចវៀតណាមមានឱកាសសហប្រតិបត្តិការ និងវិនិយោគ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តម្មឌីជីថល ឧស្សាហកម្មថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ អាកាសចរណ៍ ឧស្សាហកម្មកែច្នៃ និងវិស័យដែលអាមេរិកមានប្រៀបខ្លាំង។ តាមរយៈកិច្ចប្រជុំនេះ វៀតណាមបន្តជំរុញកិច្ចសន្ទនាគោលនយោបាយ បង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម និងអាមេរិក។

leftcenterrightdel
ក្រុមបេសកកម្មវៀតណាមដឹកនាំដោយលោក Cao Anh Tuan ចូលរួមសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី ១២ ខែឧសភា (តាមម៉ោងមូលដ្ឋាន) (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Cao Anh Tuan និងក្រុមបេសកកម្ម បានជួបប្រជុំទ្វេភាគីជាមួយដៃគូអាមេរិក តាមរយៈនោះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាខឿនសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក៕

បកប្រែដោយ Thanh Cong