ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីជម្រុញទេសចរណ៍វៀតណាម-អឺរ៉ុប បើកឱកាសជំរុញទំនាក់ទំនងសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ចរវាងវៀតណាម និងអ៊ីតាលី។

ក្រុមហ៊ុន Vietnam Airlines ក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលបើកផ្លូវហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុងកាន់មីឡាន។ យោងតាមផែនការ ផ្លូវហោះហើរហាណូយ-មីឡាន នឹងបើកដំណើរការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើយន្តហោះ Boeing 787 Dreamliner ជាមួយនឹងជើងហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ និងពេលវេលាហោះហើរសរុបជិត ១២ ម៉ោងក្នុងមួយជើង។ 

leftcenterrightdel
ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុងហាណូយ និង មីឡាន នៅដើមខែកក្កដា ឆ្នាំ២០២៥ (រូបថត៖ vov.vn)

ការបើកដំណើរការផ្លូវហោះហើរថ្មីនេះនឹងបង្កើនចំនួនជើងហោះហើរត្រង់ទៅកាន់ទ្វីបអឺរ៉ុបរបស់ក្រុមហ៊ុន Vietnam Airlines ឡើងប្រាំបួនជើង ព្រមទាំងបើកទូលាយបណ្តាញតភ្ជាប់អន្តរជាតិរបស់ខ្លួន ដោយជួយអ្នកដំណើរមានជម្រើសច្រើនបន្ថែមទៀត។

មានប្រសាសន៍ក្នុងព្រឹត្តិកាណ៍ លោកស្រី Alessandra Priante ប្រធានទីភ្នាក់ងារទេសចរណ៍ជាតិអ៊ីតាលី (ENIT) បានចាត់ទុកថា៖ “យើងស្វាគមន៍ចំពោះការបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងមីឡាន ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី។ ប្រទេសអ៊ីតាលី និងវៀតណាម មានវប្បធម៌ និងតម្លៃទេសចរណ៍ពិសេស។ ដោយមានការរួមដំណើរនៃក្រុមហ៊ុនអាកាសចរណ៍ ធុរកិច្ច និងស្ថាប័ននានានៃភាគីទាំងពីរ យើងជឿជាក់លើអនាគតនៃកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ មានប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងផ្នែកទេសចរណ៍៕

បកប្រែដោយ Thuy Anh