សម្តែងក្តីរីករាយដែលបានជួបលោកនាយឧត្តមសេនីយ៍ Phan Van Giang នៅរដ្ឋធានី Baku លោក Hasanov បានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស នឹងរួមចំណែកពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាស៊ែបៃហ្សង់ និយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែក។ លោក Hasanov រដ្ឋមន្ត្រីសង្ឃឹមថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរនឹងជំរុញទំនាក់ទំនង និងលើកឡើងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារនៅខាងក្រៅជាមួយលោក Zakir Hasanov រដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ែបៃហ្សង់

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងសេចក្តីរីករាយដែលបានមកទស្សនាប្រទេសដ៏ស្រស់ស្អាត អាស៊ែបៃហ្សង់ ជាលើកដំបូងដែលសម្បូរទៅដោយប្រពៃណី ប្រវត្តិសាស្ត្រ និងវប្បធម៌។ លោកអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់ អាស៊ែបៃហ្សង់ ក្នុងតំបន់អាស៊ីកណ្តាល និងក្នុងឆាកអន្តរជាតិ និងអបអរសាទរដល់លោក Hasanov មន្ត្រី នាយទាហាន និងទាហានទាំងអស់នៃក្រសួងការពារជាតិអាស៊ែបៃហ្សង់ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យ។ ព្រមទាំងលោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកងទ័ព និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានជួយឧបត្ថម្ភប្រជាជន និងកងទ័ពប្រជាជនវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិនាពេលកន្លងមក។

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អាស៊ែបៃហ្សង់ ទទួលបានលទ្ធផលវិជ្ជមានមួយចំនួនក្នុងរយៈពេលថ្មីៗនេះ ហើយបានឯកភាពថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរត្រូវបន្តយកចិត្តទុកដាក់ សិក្សា និងពង្រីកខ្លឹមសារសហប្រតិបត្តិការដើម្បីទាញយកសក្តានុពលដ៏ធំធេងក្នុងវិស័យនេះ។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយផ្អែកលើការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang ភាគីទាំងពីរបានឯកភាពសិក្សា និងសម្របសម្រួលអនុវត្តទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិមួយចំនួននាពេលខាងមុខ ជាដំបូងគឺបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងជំរុញវិស័យសហប្រតិបត្តិការដែលមានសក្តានុពល។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ក្នុងនោះក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍និស្សិតយោធាមកពីប្រទេស អាស៊ែបៃហ្សង់ មកសិក្សាភាសាវៀតណាម និងចូលរួមវគ្គមន្ត្រីការពារជាតិអន្តរជាតិនៅវៀតណាម។

រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញសហគ្រាសការពារជាតិនៃប្រទេសទាំងពីរឱ្យមានទំនាក់ទំនង និងស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មយោធា និងឧស្សាហកម្មការពារជាតិ ជំរុញការបង្កើតយន្តការក្រុមការងារកម្រិតអ្នកជំនាញរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងពិភាក្សាលើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត៕

បកប្រែដោយ Minh Trung