រួមជាមួយប្រជាជនក្នុងប្រទេស សហគមន៍អាណិកជនវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិជុំវិញពិភពលោក នាថ្ងៃទី ១៩ ខែឧសភា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ គណៈកម្មាធិការបក្សប្រចាំនៅកម្ពុជាបានប្រារព្ធខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥) អគ្គមគ្គុទេសដ៏ឆ្នើមនៃប្រជាជាតិវៀតណាម វណ្ណៈកម្មករ និងប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពរបស់លោក Nguyen Minh Vu លេខាគណៈកម្មាធិការបក្ស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីកម្មាភិបាល និងបក្ខជនទាំងអស់នៃស្ថានទូត តំណាងសាខាបក្ស សមាគមធុរកិច្ចវៀតណាមនៅកម្ពុជា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា និងសមាគមន៍និស្សិតវៀតណាមនៅកម្ពុជា។

ក្នុងបរិយាកាសដ៏អធិកអធមនៃពិធីនេះ លោក Nguyen Minh Vu បានរំលឹកឡើងវិញនូវគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះប្រជាជាតិវៀតណាម។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ឆ្នាំ២០២៥ គឺជាឆ្នាំប្រារព្ធខួបលើកទី១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ហើយក៏ជាឆ្នាំដែលប្រជាជនវៀតណាមប្រារព្ធយ៉ាងឱឡារិកនូវពិធីបុណ្យ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន ដូចជាខួបលើកទី ៨០ នៃទិវាជ័យជំនះនៃបដិវត្តខែសីហា បង្កើតវៀតណាមប្រជាធិបតេយ្យប្រជាមានិតសាធារណរដ្ឋ បច្ចុប្បន្ននេះ ជាសាធារណរដ្ឋសង្គមនិយមវៀតណាម ខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) និងខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។ល។ ព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិទាំងអស់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាជីពរបស់លោកប្រធានហូជីមិញ។

តាងនាមគណៈកម្មាធិការបក្សនៅកម្ពុជា លោក Nguyen Minh Vu បាន “រាយការណ៍” ជូនលោក អ៊ំ ហូ អំពីលទ្ធផល និងសមិទ្ធិផលដ៏លេចធ្លោដែលគណៈកម្មាធិការបក្សសម្រេចបានតាំងពីដើមឆ្នាំ ២០២៤ មកទល់បច្ចុប្បន្ននេះ ចាប់ពីការកសាងបក្ស ការងារនយោបាយ និងមនោគមន៍វិជ្ជា ការងារមហាជន ដល់ការដឹកនាំក្នុងការអនុវត្តការងារនយោបាយ និងវិជ្ជាជីវៈក្នុងតំបន់។

ទន្ទឹមនឹងនោះ គឺកិច្ចការបរទេស ការទូតសេដ្ឋកិច្ច កិច្ចការកុងស៊ុល កិច្ចការគាំពារពលរដ្ឋ ការងារជួយសហគមន៍ និងចលនាអាណិកជនវៀតណាម ឱ្យត្រឡប់មកមាតុភូមិវិញ គាំទ្រសកម្មភាពរបស់សហគ្រាសវៀតណាមនៅកម្ពុជា រួមចំណែកយ៉ាងសកម្មក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកម្ពុជា។ល។

យោងតាមលោក Nguyen Minh Vu លទ្ធផលដែលសម្រេចបានពីឆ្នាំ ២០២៤ មកទល់បច្ចុប្បន្នរបស់គណៈកម្មាធិការបក្សនៅកម្ពុជា បានរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ២៨ របស់គណៈកម្មាធិការបក្សនៃក្រសួងការបរទេស និងសេចក្តីសម្រេចចិត្តនៃសន្និសីទការទូតលើកទី ៣២... នាំប្រទេសឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យរីកចម្រើនយ៉ាងខ្លាំងក្លារបស់ប្រជាជាតិ។

នៅចុងបញ្ចប់នៃពិធី ប្រតិភូទាំងឡាយបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅស្ថានទូត។

*នាថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានរៀបចំពិធីអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញផងដែរ។ តាងនាមស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង លោក Nguyen Thanh Van អគ្គកុងស៊ុល បានសម្តែងនូវការដឹងគុណដ៏ក្រៃលែង និងចងចាំគុណបំណាចដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនោះ សន្យារក្សាយ៉ាងម៉ឺងម៉ាត់នូវគោលដៅឯករាជ្យជាតិ ផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម អនុវត្តប្រកបដោយភាពច្នៃប្រឌិត និងអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជាហូជីមិញ។

យោងតាមលោក Nguyen Thanh Van អគ្គកុងស៊ុល កម្មាភិបាល និងបក្ខជនទាំងអស់នៃស្ថានអគ្គកុងស៊ុលបានប្តេជ្ញាចិត្តពួតដៃ រួបរួម និងខិតខំរួមចំណែកដ៏សក្តិសមក្នុងកិច្ចការបរទេសរបស់បក្ស រដ្ឋ រួមចំណែកកសាងប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ឯកភាព ប្រជាធិបតេយ្យ រឹងមាំ ឆ្ពោះទៅរកសង្គមនិយម។

*នាថ្ងៃដដែល ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញផងដែរ។

នៅទីនេះ លោក Lai Xuan Chien អគ្គកុងស៊ុល "បានរាយការណ៍" ជូនលោក អ៊ំ ហូ អំពីសមិទ្ធិផល និងសកម្មភាពមួយចំនួនរបស់ស្ថានអគ្គកុងស៊ុលក្នុងឆ្នាំកន្លងមក ព្រមទាំងអះអាងថា កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុល តែងតែខិតខំប្រឹងប្រែងសិក្សា និងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ និងខិតខំបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ។

leftcenterrightdel
គណៈអចិន្ត្រៃយ៍នៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ក្នុងពិធីរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

គួរបញ្ជាក់ថា នាថ្ងៃទី១៨ ខែឧសភា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានប្រារព្ធពិធីអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

ក្នុងបរិយាកាសដ៏ឧឡារិក និងពិសិដ្ឋ សហគមន៍អាណិកជនវៀតណាមនៅកម្ពុជាបានប្រមូលផ្តុំគ្នានៅទីស្នាក់ការសមាគមនៅរាជធានីភ្នំពេញ ដោយអុជធូបគោរពវិញ្ញាណក្ខន្ធ ដែលសម្តែងនូវការដឹងគុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ព្រមទាំងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច និងការលះបង់ដ៏មហិមារបស់លោកប្រធានហូជីមិញ ដើម្បីប្រជាជន និងប្រទេសជាតិ ក៏ដូចជាបង្ហាញពីការឆ្ពោះទៅមាតុភូមិ៕

បកប្រែដោយ Huyen Trang