វៀតណាមស្ថិតក្នុងទីផ្សារនាំចេញកំពូលទាំង៥ របស់កម្ពុជា
កប.អនឡាញ - ការនាំចេញសរុបរបស់កម្ពុជាសម្រេចបាន ៩.១៣ ពាន់លានដុល្លារ កើនឡើង ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំរុញកំណើន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩.១៣ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ១៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ការនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលទេសចរណ៍ កង់ សំបកកង់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលកសិកម្មដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀន។
    |
 |
កម្មកររោងចក្រកែច្នៃស្វាយនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា (រូបថត៖ ស៊ីនហួ) |
ទីផ្សារនាំចេញធំជាងគេទាំងប្រាំរបស់កម្ពុជា រួមមានសហរដ្ឋអាមេរិក វៀតណាម ជប៉ុន ចិន និងកាណាដា។
ផ្ទុយពីនេះ កម្ពុជាបាននាំចូលទំនិញសរុប ១០.៣៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញនាំចូលសំខាន់ៗរួមមានប្រេង វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលទេសចរណ៍ មធ្យោបាយដឹកជញ្ជូន គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងទំនិញប្រើប្រាស់។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានបង្កើតកម្លាំងចលករជំរុញកំណើនពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា៕
បកប្រែដោយ Thanh Cong