អភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែជិតស្និទ្ធ
កប.អនឡាញ - នាថ្ងៃទី ១៧ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានទទួលជួបគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដឹកនាំដោយ លោក អ៊ឹង រចនា រដ្ឋលេខាធិការ ក្នុងឱកាសដែលដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍គណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ហើយរីករាយដែលឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យក្នុងរយៈពេលចុងក្រោយនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ និងទំនាក់ទំនងកម្រិតខ្ពស់របស់ប្រទេសទាំងពីរបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។ យន្តការសហប្រតិបត្តិការដែលបានអនុវត្តជាប្រចាំ គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលដើម្បីដោះស្រាយ និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីផលប្រយោជន៍រួម។
    |
 |
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង អ៊ឹង រចនា រដ្ឋលេខាធិការ |
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានស្នើថា ភាគីទាំងពីរយកចិត្តទុកដាក់ជំរុញការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក និងការគ្រប់គ្រងព្រំដែន; ជំរុញការតភ្ជាប់ចរាចរណ៍ ច្រកព្រំដែន ទេសចរណ៍ និងការផ្លាស់ប្តូររាវាងប្រជាជន និងប្រជាជន។ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានស្នើឱ្យក្រសួងទាំងពីរបន្តជំរុញតួនាទីស្នូលក្នុងការជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោក អ៊ឹង រចនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេសទាំងពីរ និងអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១ នៃបក្សភាគក្រសួងការបរទេសវៀតណាម។ អបអរសាទរវៀតណាមចំពោះសមិទ្ធិផលក្នុងស្រុក និងក្រៅប្រទេស នាពេលថ្មីៗនេះ លោក អ៊ឹង រចនា មានសេចក្តីសោមនស្សរីករាយដែលឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ។
លោក អ៊ឹង រចនា បានឯកភាពទាំងស្រុងចំពោះការវាយតម្លៃ និងការចែករំលែករបស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son។ លោក អ៊ឹង រចនា បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ ហើយបានអះអាងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតជាមួយក្រសួងការបរទេសវៀតណាម ពង្រឹងប្រសិទ្ធភាពនៃការពិគ្រោះយោបល់ និងលើកកម្ពស់ការចែករំលែកព័ត៌មាន ទស្សនៈ និងបទពិសោធន៍ក្នុងកិច្ចការបរទេស ជាពិសេសត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំឱ្យបានល្អដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងយន្តការសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ក្នុងឱកាសនេះ លោក អ៊ឹង រចនា បានបញ្ជាក់ថា កម្ពុជាចងចាំជានិច្ចចំពោះវៀតណាម ដែលបានជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ភាគីទាំងពីរបានឯកភាពថា ការពិគ្រោះយោបល់នយោបាយជាយន្តការសហប្រតិបត្តិការដ៏ល្អសម្រាប់ក្រសួងទាំងពីរ បង្កើនការយោគយល់គ្នាទៅវិញទៅមក បង្កើនការសម្របសម្រួលទ្វេភាគី និងពហុភាគី ជំរុញតួនាទីក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា។
បកប្រែដោយ Duy Hoan