ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ របស់វៀតណាមគឺជាសក្ខីភាពនៃតម្លៃប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរវាងប្រទេសទាំងបី។ នេះគឺជាការវាយតម្លៃរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅពេលផ្ដល់សម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងភ្នំពេញ ក្នុង​ឱកាសរំលឹកខួបលើកទី  ៥០  នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥/ ៣០ មេសា ២០២៥)។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅពេលផ្ដល់សម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងភ្នំពេញ (រូបថត៖ vnanet.vn)

លោកនាយឧត្តមសេនីយ៍ សៅ សុខា លើកឡើងថា ដោយមានប្រវត្តិតាំងពីយូរលង់មកហើយ ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជាបាននាំមកនូវសុខសន្តិភាពដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ធ្លាប់ក្រោមអាណានិគមបារាំង ដូច្នេះគ្មានប្រទេសណាក្នុងចំណោមប្រទេសទាំងបីអាចទទួលបានឯករាជ្យដាច់ដោយឯកឯងទេ។ វាគឺជាចំណងយុទ្ធសាមគ្គីរវាងប្រជាជាតិទាំងបី ដែលជួយវៀតណាម-ឡាវ-កម្ពុជា រួមគ្នាទទួលបានសេរីភាព និងឯករាជ្យ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា ជ័យជំនះនេះគឺជាសក្ខីភាពនៃតម្លៃប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរវាងប្រទេសជិតខាងទាំងបី។ នេះមិនត្រឹមតែជាជ័យជំនះរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមនៃតំបន់ឥណ្ឌូចិនទាំងមូលទៀតផង។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា មេរៀនពីអតីតកាលបង្ហាញថា ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិទាំងបី ក៏ដូចជាកងកម្លាំងស្រលាញ់សន្តិភាពលើពិភពលោក បានជួយវៀតណាម កម្ពុជា និងឡាវឆ្លងផុតគ្រាលំបាកបំផុត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា ក្នុងសម័យសង្រ្គាម វៀតណាម ឡាវ និងកម្ពុជា ត្រូវការជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីទទួលបានឯករាជ្យ ហើយក្នុងសម័យសន្តិភាព ប្រទេសទាំងបីគួរតែបន្តសហការគ្នាដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឧទាហរណ៍ជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច លោកនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា វៀតណាមកំពុងប្រើប្រាស់ទំនិញជាច្រើនរបស់កម្ពុជា ហើយផ្ទុយទៅវិញដែលបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងមានប្រសិទ្ធភាពជាក់ស្ដែង។ ក្នុងបរិបទសកលភាវូបនីយកម្មនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថា គ្មានប្រទេសណាអាចរស់នៅឯកោម្នាក់ឯងដោយគ្មានធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទេ ហើយថា ពហុភាគីនិយមគឺជាមធ្យោបាយត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាប្រឈមនៃពិភពលោកទំនើប។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវកុំឱ្យបំភ្លេចមេរៀនប្រវត្តិសាស្ត្រនៃចំណងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រជាជាតិនានា ដោយចាត់ទុកវាជាកូនសោរសម្រាប់ការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងពេលបច្ចុប្បន្ន និងអនាគត៕

បកប្រែដោយ Pham Diep