ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា អ្នកជំនាញបានចាត់ទុកថា ការធ្វើផែនការធនធានសមុទ្រត្រូវបានកំណត់ថាជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលការធ្វើអាជីវកម្ម និងការធ្វើផែនការអភិរក្ស ជាពិសេសក្នុងវិស័យជលផល និងជីវចម្រុះសមុទ្រ។ នេះមិនត្រឹមតែជាការសន្យាចំពោះសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅសំខាន់នៅក្នុងបរិបទដែលធនធានសមុទ្រកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។

leftcenterrightdel
រូបឧទាហរណ៍ (vneconomy)

ក្នុងឱកាសនេះ អង្គការអន្តរជាតិ និងអ្នកវិនិយោគបរទេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមដំណើរជាមួយវៀតណាមក្នុងដំណើរការធ្វើបរិវត្តកម្មបៃតង។ ធនាគារពិភពលោក (WB) បានសន្យាផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ពិនិត្យស្ទាបស្ទង់សក្តានុពលនៃថាមពលខ្យល់នៅឆ្នេរសមុទ្រ ដែលជាថាមពលសំខាន់ថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ៕

បកប្រែដោយ Thuy Anh