គណៈប្រតិភូមន្ទីរពេទ្យមជ្ឈិមយោធាលេខ១០៨ (មន្ទីរពេទ្យ១០៨) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យបណ្ឌិត Le Huu Song នាយកមន្ទីរពេទ្យ  ទើបតែបញ្ចប់ដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមិថុនា ដោយបើកឱកាសសហប្រតិបត្តិការថ្មីរវាងមន្ទីរពេទ្យ ១០៨ និងស្ថាប័នបណ្តុះបណ្តាលវេជ្ជសាស្រ្តឈានមុខគេនៅចក្រភពអង់គ្លេស។

leftcenterrightdel
គណៈប្រតិភូថតរូបអនុស្សាវរីយ៍ សមាគមន៍វះកាត់នៃប្រទេសអង់គ្លេស (រូបថត៖ Phong Ha/VNA)

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានធ្វើការសមាគមន៍វះកាត់ មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Cambridge និងសមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេស (VBUK) ព្រមទាំងបានជួបជាមួយអ្នកជំនាញមួយចំនួនក្នុងវិស័យសុខាភិបាលនៅសាកលវិទ្យាល័យ Oxford ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូពេទ្យវះកាត់តាមគំរូ RCS នៅមន្ទីរពេទ្យ ១០៨ និងបានឯកភាពគ្នាបង្កើតក្រុមការងារដើម្បីអនុវត្តគម្រោង។ មន្ទីរពេទ្យ ១០៨មានបំណងបញ្ជូនវេជ្ជបណ្ឌិតវ័យក្មេងទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែងនៅសាកលវិទ្យាល័យខេមប្រ៊ីជ ហើយ ស្វាគមន៍និស្សិតពេទ្យមកពីសាកលវិទ្យាល័យខេមប្រ៊ីជ មកអនុវត្តនៅមន្ទីរពេទ្យ។

leftcenterrightdel
គណៈប្រតិភូមន្ទីរពេទ្យ ១០៨ ធ្វើការជាមួយសមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេស (VBUK)។ (រូបថត៖ Phong Ha/VNA)

ក្នុងជំនួបពិភាក្សាការងារជាមួយសមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេស (VBUK) លោកឧត្តមសេនីយ៍ត្រី Le Huu Song និង លោក Hoang Viet Phuong  ប្រធាន VBUK បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យ ១០៨ និង VBUK ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការផ្ទេរបច្ចេកវិទ្យា ការថែទាំសុខភាព ការគ្រប់គ្រងមន្ទីរពេទ្យ ទេសចរណ៍វេជ្ជសាស្ត្រ និងសេវាកម្មកែសម្ផស្ស។

បកប្រែដោយ Thanh Cong