នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ (AIPA-46) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភាទីម័រឡេស្តេ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា

ក្នុងជំនួបជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មេដឹកនាំទាំងពីរបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ រួមទាំងការរក្សាទំនាក់ទំនងរវាងរដ្ឋ​សភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម​ និងលោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភាទីម័រឡេស្តេ

ក្នុងជំនួបជាមួយ លោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភាទីម័រឡេស្តេ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអបអរសាទរចំពោះ Timor Leste ដែលបានក្លាយជាសមាជិកទី១១ របស់អាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ (ខែតុលា ឆ្នាំ២០២៥)។ លោកអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ល្អៗជាមួយទីម័រឡេស្តេក្នុងដំណើរការសមាហរណកម្មក្នុងគ្រួសារអាស៊ាន។

លោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភានៃប្រទេសទីម័រឡេស្តេ បានឲ្យ​ដឹង​ថា រដ្ឋសភានៃប្រទេសទីម័រឡេស្តេ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ លោកស្រីសង្ឃឹមថា វៀតណាមនឹងបើកស្ថានទូតនៅទីម័រឡេស្តេឆាប់ៗនេះ ហើយអរគុណវៀតណាមដែលបានបន្តកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខស្បៀងសម្រាប់ទីម័រខាងកើត។

មេដឹកនាំទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងសភាជាតិទាំងពីរ តាមរយៈវិធានការដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ការកែលម្អស្ថាប័ន ការចែករំលែកព័ត៌មាន និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសភា៕

បកប្រែដោយ Duy Hoan