នៅសម័យចរចា លោក Nguyen Hong Dien រដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់តំណាងអាមេរិក ដើម្បីជំរុញដំណើរការចរចា។ លោករដ្ឋមន្ត្រីបានបន្តស្នើឱ្យអាមេរិកពិចារណាលើសំណើរបស់វៀតណាម ជាពិសេសគោលនយោបាយពន្ធគយបដិការ និងការជ្រៀតចូលទីផ្សារអាមេរិកសម្រាប់ផលិតផលនាំចេញសំខាន់ៗមួយចំនួនរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (រូបថត៖ vnanet.vn)

លោក Nguyen Hong Dien រដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើទស្សនៈរបស់វៀតណាមដែលមានបំណងធ្វើការជាមួយអាមេរិក ក្នុងការបង្កើតច្បាប់ប្រភពដើមប្រកបដោយសុខដុមរមនា ជាក់ស្តែង និងសមស្របទៅនឹងលក្ខណៈនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក មិនរើសអើង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

រីឯតំណាងអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដែលអាមេរិកយកចិត្តទុកដាក់ ហើយបានចាត់ទុកថា ទាំងនេះនឹងជួយអាមេរិកពិចារណាគោលនយោបាយពន្ធបដិការដែលសមស្របនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់វៀតណាម។

លោក Jamieson Greer បានឲ្យដឹងថា  ទីភ្នាក់ងារតំណាងពាណិជ្ជកម្មអាមេរិក (USTR) នឹងបំពេញយ៉ាងឆាប់ៗ និងបញ្ជូនត្រឡប់ទៅវៀតណាមវិញនូវឯកសារចាំបាច់ ដើម្បីកិច្ចចរចាសម្រេចបានលទ្ធផលដែលស្របតាមផលប្រយោជន៍របស់វៀតណាម និងអាមេរិក៕

បកប្រែដោយ Huyen Trang