នៅកិច្ចប្រជុំ លោកស្រី Sima Sami Bahous នាយិកាប្រតិបត្តិនៃ UN Women បានបញ្ជាក់លើសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា វិសមភាព ជម្លោះ ការប្រែប្រួលអាកាសធាតុ។ល។ លោកស្រី Sima Sami Bahous បានបញ្ជាក់ថា លោកស្រីនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចសន្យាចំពោះស្ត្រី និងកុមារីលើទូទាំងពិភពលោក។

ក្នុងកិច្ចពិភាក្សានោះ ប្រទេសសមាជិកភាគច្រើនបានអំពាវនាវឲ្យបង្កើនការវិនិយោគលើការលើកកម្ពស់តួនាទីរបស់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ការអប់រំ និងការថែទាំសុខភាព...

leftcenterrightdel
កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រតិបត្តិ UN Women (រូបថត៖ baoquocte.vn)

លោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សម័យប្រជុំនេះគឺជាឱកាសដ៏សំខាន់សម្រាប់ប្រទេសសមាជិក និង UN Women វាយតម្លៃសមិទ្ធិផលដែលទទួបាន ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី។ លោក Nguyen Hoang Nguyen បានសង្កត់ធ្ងន់ថា UN Women គប្បីគិតគូរពីលក្ខខណ្ឌជាក់លាក់នៃប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតម្រូវការសម្រាប់ការលើកកម្ពស់សមត្ថភាព ហិរញ្ញវត្ថុប្រកបដោយសមធម៌ និងការអភិវឌ្ឍដោយបរិយាប័ន្ន។

ប្រទេសវៀតណាម ក្នុងនាមជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UN Women បានលើកឡើងសំណើមួយចំនួនអំពីអាទិភាពទាក់ទងនឹងការបង្រួមគម្លាតឌីជីថល លើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ការកៀរគរហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់កម្មវិធីលើកកម្ពស់សមភាពយេនឌ័រ ស្របតាមអាទិភាព និងលក្ខខណ្ឌនៃប្រទេសនីមួយៗ ហើយបង្កើនការដឹកនាំ និងការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ៕

បកប្រែដោយ Thuy Anh