ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជីវវេជ្ជសាស្ត្រវៀតណាម-គុយបា
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុង Da Lat វៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Lam Dong និងវិទ្យាស្ថានសេដ្ឋកិច្ចបៃតងបានរៀបចំសិក្ខាសាលា “កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រវៀតណាម-គុយបា”។
លោក Y Thanh Ha Nie Kdam លេខាគណៈកម្មាធិការបក្សខេត្ត Lam Dong បានឲ្យដឹងថា ដោយមានសក្ដានុពល និងគុណសម្បត្តិជាច្រើនទាក់ទងនឹងអាកាសធាតុ ធនធានមនុស្ស និងលំហអភិវឌ្ឍន៍ ខេត្ត Lam Dong កំពុងមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាពិសេសផលិតផលបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រទំនើប។
    |
 |
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងផលិតផលិតផលជីវបច្ចេកវិទ្យា រវាងវិទ្យាស្ថានសេដ្ឋកិច្ចបៃតង និង Labiofam (គុយបា) |
លោក Y Thanh Ha Nie Kdam សង្កត់ធ្ងន់ថា សិក្ខាសាលាគឺជាវេទិកាដ៏សំខាន់មួយ ដែលតភ្ជាប់អ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងសហគ្រិនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រឈានមុខគេនៃប្រទេសគុយបា និងវៀតណាម ផ្សារភ្ជាប់ទៅនឹងទិសដៅអភិវឌ្ឍន៍ តម្រូវការជាក់ស្តែង និងការទាញយកសក្តានុពលរបស់ខេត្ត Lam Dong ក្នុងវិស័យថែទាំសុខភាព និងបច្ចេកវិទ្យាជីវសាស្ត្រ ហើយជាឱកាសចែករំលែកបទពិសោធន៍ តភ្ជាប់កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅដល់លើគោលដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
នៅក្នុងសិក្ខាសាលានេះ ស្ថាប័នគ្រប់គ្រង អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រឈានមុខគេរបស់វៀតណាម និងគុយបាបានពិភាក្សា លើកឡើងនូវគោលនយោបាយ និងយន្តការមួយចំនួន ជាពិសេសក្របខ័ណ្ឌច្បាប់សម្រាប់ការសាកល្បង ការផ្ទេរ ស្រាវជ្រាវ អភិវឌ្ឍន៍ និងធ្វើអាជីវកម្មនូវជីបច្ចេកវិទ្យាជីវ និងជីវវេជ្ជសាស្ត្រនៅខេត្ត Lam Dong ធ្វើឲ្យខេត្ត Lam Dong ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាជីវវេជ្ជសាស្ត្រនៃប្រទេស ចាប់ផ្តើមដំណើរការកសាងមជ្ឈមណ្ឌលសហប្រតិបត្តិការបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រវៀតណាម-គុយបានៅ Lam Dong៕
បកប្រែដោយ Thuy Anh