ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ RX Tradex (អង្គភាពរៀបចំពិព័រណ៍ឈានមុខគេនៅអាស៊ី) និងអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) និងសមាគមឧស្សាហកម្មអេឡិចត្រូនិកវៀតណាម (VEIA) និងនាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាម ក្នុងគោលបំណងបង្កើតមូលដ្ឋានជាយុទ្ធសាស្ត្រដើម្បីពិភាក្សាលើការផ្លាស់ប្តូរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

leftcenterrightdel
ទិដ្ឋភាពនៃ M-Talks 2025 (រូបថត៖ vov.vn)

វេទិកានេះ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរអនាគតនៃឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកវៀតណាម៖ ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្មនិងការធ្វើសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល” វេទិកាឆ្នាំនេះបង្ហាញពីទិដ្ឋភាពទូទៅនៃឧស្សាហកម្មអេឡិចត្រូនិកវៀតណាម៖ និន្នាការអភិវឌ្ឍន៍ និងតួនាទីនៃស្វ័យប្រវត្តិកម្មក្នុងផលិតកម្ម។ ជំរុញការអភិវឌ្ឍឧស្សាហកម្មអេឡិចត្រូនិកនៅវៀតណាម; មជ្ឈមណ្ឌលទិន្នន័យកម្មវិធី AI៖ បច្ចេកវិទ្យា និងបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ជាពិសេស កិច្ចពិភាក្សាក្រោមប្រធានបទ “ការផ្លាស់ប្តូរឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកនៅវៀតណាម៖ បញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម គោលនយោបាយពន្ធគយ និងការផ្លាស់ប្តូរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល” បានផ្តល់នូវទិដ្ឋភាពទូទៅនៃឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិករបស់វៀតណាម។

លោក Tran Hong Quan នាយកពាណិជ្ជកម្មនៃ RX Tradex Vietnam តំណាងគណៈកម្មាធិការរៀបចំវេទិកា M-Talks 2025 បានឲ្យដឹងថា “វេទិកានេះ រួមចំណែកចែករំលែកចំណេះដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យា ធនធានមនុស្ស និងទិសដៅនៃឧស្សាហកម្មអេឡិចត្រូនិកនាពេលអនាគត។ វៀតណាមកំពុងលេចឡើងដូចជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក សារធាតុ semiconductor ជាយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ី។

បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងពិភពលោកនៃការនាំចេញគ្រឿងអេឡិចត្រូនិក កុំព្យូទ័រ និងគ្រឿងបន្លាស់។ ក្នុងឆ្នាំ ២០២៤ ការនាំចេញនៃឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមសម្រេចបានជាង ១៣៤,៥ ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកជាង ១ ភាគ ៣ ដល់ការនាំចេញសរុបរបស់ប្រទេសជាតិ។ សាជីវកម្មបច្ចេកវិទ្យាដូចជា Samsung និង Apple... ក៏បន្តពង្រីកការវិនិយោគទ្រង់ទ្រាយធំនៅវៀតណាម។

M-TALKS 2025 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងក្របខ័ណ្ឌនៃពិព័រណ៍ឧស្សាហកម្មបន្ទាប់បន្សំវៀតណាម និងជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ​ នាពេលខាងមុខ៕

បកប្រែដោយ Pham Diep