ថ្លែងសុន្ទរកថាក្នុងពិធីបើក លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ពិព័រណ៍ចិន-អាស៊ីខាងត្បូង និងពិព័រណ៍នាំចូល-នាំចេញទីក្រុងគុនមីង ក្នុងការលើកកម្ពស់ការតភ្ជាប់ ចែករំលែកឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយសុខដុមរមនា និរន្តរភាព និងបរិយាប័ន្ន រវាងខឿនសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន តំបន់អាស៊ីខាងត្បូង និងប្រទេសចិន។ លោកបានវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ឥតឈប់ឈររបស់ប្រទេសចិនចំពោះពហុភាគីនិយម ពាណិជ្ជកម្មសេរី និងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការតភ្ជាប់ក្នុងតំបន់។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងតួនាទីនៃសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការលើសកលលោក និងពហុភាគីនិយម លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ ភាគីនានាជំរុញតួនាទីរបស់រដ្ឋាភិបាល បង្កើនការពិភាក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយឈរលើច្បាប់ សេរីភាព យុត្តិធម៌ តម្លាភាព និងការគាំទ្រទៅវិញទៅមក ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្មបំពេញបន្ថែម ផ្តល់ផលប្រយោជន៍ទៅវិញទៅមក អាស្រ័យលើនេះបង្កលក្ខណៈងាយស្រួយជូនប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
លោក Tran Hong Ha ថ្លែងសុន្ទរកាថាក្នុងពិធី (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា បណ្តាប្រទេសនានានឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់ការតភ្ជាប់ logistics ក្នុងតំបន់ និងពិភពលោក ដែលក្នុងនោះ វៀតណាមដែលមានប្រព័ន្ធកំពង់ផែសមុទ្រយ៉ាងទូលំទូលាយ និងកំពុងអនុវត្តយ៉ាងរឹងមាំនៃការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់ផ្លូវដែក ផ្លូវគោក និងអាកាសចរណ៍ ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីជំរុញការតភ្ជាប់ logistics យ៉ាងរលួន ក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងអស់សហការគ្នាដើម្បីលុបបំបាត់ឧបសគ្គក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ពង្រីកឱកាសចូលទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការគយឆ្លាតវៃ ទទួលស្គាល់ស្តង់ដាររបស់គ្នាទៅវិញទៅមក និងកាត់បន្ថយរបាំងគាំរពារដែលមិនចាំបាច់ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមនឹងបន្តធ្វើការជាមួយចិន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជំរុញពាណិជ្ជកម្ម និងវិនិយោគ ជម្រុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពង្រីកការផ្លាស់ប្តូរប្រជាជន និងអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីការអភិវឌ្ឍរីកចំរើនក្នុងតំបន់ និងដើម្បីប្រយោជន៍របស់សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសនីមួយៗ។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី អញ្ជើញទស្សនាស្តង់ផលិតផលសំខាន់ៗរបស់វៀតណាម (រូបថត៖ baochinhphu.vn)

ក្នុងឱកាសចូលរួមពិព័រណ៍នេះ លោក Tran Hong Ha បានទៅទស្សនាស្តង់ផលិតផលសំខាន់ៗរបស់វៀតណាម។ គណៈប្រតិភូធុរកិច្ចវៀតណាមបានចូលរួមនៅក្នុងស្តង់ចំនួន ១៣០ ដែលមានសហគ្រាសជិត ៧០ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន គ្រឿងសមុទ្រ គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ផ្លែស្រកានាគ ដំឡូងមី ផលិតផលកែច្នៃពីដូង ស្បែកជើង ទឹកអប់ គ្រឿងសង្ហារឹមធ្វើពីឈើ។ល>

បកប្រែដោយ Duy Hoan