leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូទៅទស្សនារោងចក្រកាត់ដេរយោធា និងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននៅទីនេះ

ជម្រាបជូនគណៈប្រតិភូអំពីក្រុមហ៊ុន X20 លោកវរសេនីយ៍ទោ Chu Van De ប្រធានក្រុមប្រឹក្សាភិបាល បានឲ្យដឹងថា ក្រុមហ៊ុន X20 ផលិត និងធ្វើអាជីវកម្មទំនិញខាងវាយនភណ្ឌ និងកាត់ដេរ ដើម្បីបម្រើតម្រូវការក្នុងស្រុក និងនាំចេញ ក្នុងនោះ ៥០% សម្រាប់វិស័យការពារជាតិ និង ៥០% សម្រាប់ការនាំចេញ ហើយភារកិច្ចចម្បងគឺផលិតឯកសណ្ឋានយោធាសម្រាប់កងទ័ព។

គណៈប្រតិភូវិទ្យាស្ថាន ការប្រយុទ្ធយុទ្ធសាស្ត្រ វេណេស៊ុយអេឡាធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនរួម X20 និងស្វែងយល់អំពីផលិតផលមួយចំនួន។

leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនរួម X20 និងអ្នកតំណាងវិទ្យាស្ថានស្រាវជ្រាវការប្រយុទ្ធយុទ្ធសាស្ត្រវេណេហ្ស៊ុយអេឡាជូនវត្ថុអនុស្សាវរីយ៍

នាពេលខាងមុខ ក្រុមហ៊ុននឹងផ្តោតលើការស្រាវជ្រាវ បង្កើតរបកគំហើញក្នុងការធ្វើអាជីវកម្ម ស្វែងរកទីផ្សារ ពង្រីកប្រភពទំនិញ និងអតិថិជន។ ស្រាវជ្រាវ និងបើកដំណើរការផលិតផលថ្មី ផលិតផលម៉ូដក្រោមម៉ាក X20 សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវការប្រយុទ្ធយុទ្ធសាស្ត្រវេណេស៊ុយអេឡាស្វែងយល់អំពីផលិតផលឯកសណ្ឋានយោធាមួយចំនួនដែលផលិតដោយក្រុមហ៊ុនភាគហ៊ុនរួម X20

leftcenterrightdel
 

leftcenterrightdel
ទស្សនាខ្សែសង្វាក់ផលិតកម្មនៃសហគ្រាសកាត់ដេរយោធា
leftcenterrightdel
ថ្នាក់ដឹកនាំ និងនិយោជិតនៃក្រុមហ៊ុនភាគហ៊ុនរួម X20 និងសមាជិកនៃវិទ្យាស្ថានការប្រយុទ្ធយុទ្ធសាស្រ្តថតរូបជាអនុស្សាវរីយ៍

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ តំណាងវិទ្យាស្ថានការប្រយុទ្ធយុទ្ធសាស្ត្របានសម្តែងនូវសេចក្តីរីករាយដែលបានទៅទស្សនាក្រុមហ៊ុនភាគហ៊ុនរួម X20 ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ កម្មាភិបាល និងនិយោជិតរបស់ក្រុមហ៊ុនដែលបានទទួលស្វាគមន៍យ៉ាងកកក្តៅ។ តំណាងគណៈប្រតិភូបានសម្តែងនូវក្តីសង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ច និងកិច្ចប្រជុំការងារនេះ នាពេលខាងមុខ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យដែលវិទ្យាស្ថានការប្រយុទ្ធយុទ្ធសាស្ត្រវេណេស៊ុយអេឡាចាប់អារម្មណ៍ និងវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង៕

បកប្រែដោយ Duy Hoan