ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយលោក L. Murugan រដ្ឋលេខាធិការក្រសួងព័ត៌មាន និងសារគមនាគមន៍ឥណ្ឌា; លោក Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា; លោក Doraisamy Raja អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា; លោក Baijayant Panda អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា Marxist; លោក Baijayant Panda អនុប្រធាន អ្នកនាំពាក្យគណបក្សប្រជាជនឥណ្ឌា។

leftcenterrightdel
លោក Nguyen Trong Nghia ជួបធ្វើការជាមួយលោក L. Murugan រដ្ឋលេខាធិការក្រសួងព័ត៌មាន និងសារគមនាគមន៍ឥណ្ឌា

នៅក្នុងជំនួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងលោករដ្ឋលេខាធិការក្រសួងព័ត៌មាន និងសារគមនាគមន៍ឥណ្ឌា ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងឥណ្ឌា-វៀតណាមនាពេលកន្លងមកនេះ។ លោក Nguyen Trong Nghia បានអះអាងនូវគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម គឺវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឥណ្ឌា និងមានបំណងចង់ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងវៀតណាម និងឥណ្ឌា។ លោក Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនឥណ្ឌាផ្តល់ដល់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកស្នើថា ភាគីទាំងពីរបន្តសហការយ៉ាងសកម្មដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលមានស្រាប់ បង្កើនដំណើរទស្សនកិច្ចជាន់ខ្ពស់ លើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Trong Nghia ជួបជាមួយលោក Baijayant Panda អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា Marxist

ក្នុងជំនួបជាមួយលោកអគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា និងលោកអគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា Marxist លោក Nguyen Trong Nghia បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយគណបក្សនយោបាយទាំងឡាយរបស់ឥណ្ឌា ដើម្បីបន្តពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ លោក Nguyen Trong Nghia ស្នើឲ្យបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូរទ្រឹស្តី គោលការណ៍ និងគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍបក្ស ការបណ្តុះបណ្តាលអ្នកដឹកនាំ ការចលនាមហាជននិងសារព័ត៌មាន ហើយបន្តសហការ និងគាំទ្រទស្សនៈ គោលនការណ៍របស់គ្នាទៅវិញទៅមកនៅវេទិកាគណបក្សនយោបាយពហុភាគី។

*ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា លោក Nguyen Trong Nghia បានធ្វើជាប្រធានក្នុងសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “លោកប្រធានហូជីមិញ និងមិត្តភាព សាមគ្គីភាពរវាងវៀតណាមនិងឥណ្ឌា” នៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា៕

បកប្រែដោយ Thuy Anh