វៀតណាមចែករំលែកបទពិសោធន៍ជាច្រើនក្នុងការសង្គ្រោះគ្រោះមហន្តរាយ
កប.អនឡាញ - កាលពីថ្ងៃទី ៤ និងទី ៥ ខែមិថុនា នៅទីក្រុង Colombo ប្រទេសស្រីលង្កា វៀតណាម ស្រីលង្កា និងបង់ក្លាដែស បានធ្វើជាសហប្រធាននៃកិច្ចប្រជុំអន្តរសម័យនៃវេទិការតំបន់អាស៊ាន (ARF) លើកទី២៣ ស្តីពីការជួយសង្គ្រោះគ្រោះមហន្តរាយ។