ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅក្នុងបរិបទដែលទីក្រុង Belém កំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សន្និសីទអង្គការសហប្រជាជាតិលើកទី ៣០ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30)។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន លោក Helder Barbalho អភិបាលរដ្ឋ Pará បានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងរវាងរដ្ឋ Pará និងបណ្ដាប្រទេសអាស៊ាន។

តាងនាមគណៈប្រតិភូ លោក Bui Van Nghi បានសង្កត់ធ្ងន់លើសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រេស៊ីល ហើយបានឲ្យដឹងថា បច្ចុប្បន្នអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ប្រេស៊ីល ដែលបង្ហាញពីតួនាទីសំខាន់កាន់តែសំខាន់របស់អាស៊ីអាគ្នេយ៍ក្នុងគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសអាមេរិកខាងត្បូងនេះ។

leftcenterrightdel
លោក Bui Van Nghi ឯកអគ្គរដ្ឋទូត និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំប្រទេសប្រេស៊ីលជាមួយលោក Helder Barbalho អភិបាលទីក្រុង Belém រដ្ឋ Pará (រូបថត៖ baoquocte.vn)

យោងតាមលោក Bui Van Nghi ទំនាក់ទំនងរវាងប្រទេសប្រេស៊ីល និងអាស៊ាននៅតែមានសក្ដានុពលជាច្រើន ជាពិសេសលើវិស័យវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្មប្រកបដោយនិរន្តរភាព ការធ្វើបរិវត្តកម្មឌីជីថល និងថាមពលកកើតឡើងវិញ។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 (ខែវិច្ឆិកា ឆ្នាំ២០២៤) វៀតណាម និងប្រេស៊ីលបានលើកកម្ពស់ទំនាក់ទំនងក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Lula da Silva ប្រធានាធិបតី នាខែមីនា ឆ្នាំ២០២៥ បានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋ Pará គាំទ្រវៀតណាមក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមនៃអាមេរិកខាងត្បូង (Mercosur) នាពេលខាងមុខ។

ក្នុងជំនួបជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន លោក Igor Normando អភិបាលក្រុង Belém បានអំពាវនាវឲ្យមានការកសាងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ លោក Bui Van Nghi ឯកអគ្គរដ្ឋទូត បានសម្តែងការចាប់អារម្មណ៍ចំពោះស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរទីក្រុង Belém ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានស្នើឲ្យពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងទីក្រុង Belém ក្នុងវិស័យទេសចរណ៍ អនាម័យបរិស្ថាន និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាននៅទីក្រុង Belém រដ្ឋ Pará គឺជាឱកាសដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងប្រេស៊ីល។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងអាស៊ាន-ប្រេស៊ីល ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីផលប្រយោជន៍រួមរបស់បណ្ដាប្រទេស៕

បកប្រែដោយ Thanh Cong