នៅក្នុងជំនួបនេះ បណ្តាប្រទេសបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ និងវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកអតីតប្រធានរដ្ឋចំពោះតំបន់ និងអាស៊ានក្នុងឆ្នាំដំបូងនៃការចូលរួមរបស់វៀតណាមក្នុងអាស៊ាន។

តាមគម្រោង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទទីក្រុងគូឡាឡាំពួ ដោយមានការចូលរួមពីមេដឹកនាំនៃប្រទេសអាស៊ាន ទីម័រខាងកើត ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងប្រទេសចិន។ ដោយមានសម័យប្រជុំប្រហែល ១០ ថ្នាក់ដឹកនាំទាំងឡាយនឹងពិភាក្សាអំពីទិសដៅ និងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក ពង្រីកទំនាក់ទំនងជាមួយដៃគូ លើកកម្ពស់ភាពខ្លួនទីពឹងខ្លួនផ្នែកសេដ្ឋកិច្ច និងស្វែងរកកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការថ្មីក្នុងបរិបទនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិដែលមានការប្រែប្រួល។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ចំណុចសំខាន់មួយនៃកិច្ចប្រជុំកំពូលឆ្នាំនេះគឺមេដឹកនាំអាស៊ាន នឹងចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងគូឡាឡាំពួស្តីពី "អាស៊ាន២០៤៥៖ អនាគតរួមរបស់យើង" និងអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ រួមជាមួយនឹងយុទ្ធសាស្រ្តនយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់។ ទាំងនេះនឹងក្លាយជាឯកសារតម្រង់ទិស បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការតភ្ជាប់ក្នុងតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។

ដោយកោតសរសើរចំពោះការត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី បណ្ដាប្រមុខ SOM អាស៊ានបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាថា កិច្ចប្រជុំត្រូវបានរៀបចំដោយជោគជ័យ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ក៏នៅក្នុងកិច្ចប្រជុំនេះដែរ លោក Do Hung Viet និងប្រទេសផ្សេងទៀតបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងដំណើរការកសាងសហគមន៍អាស៊ាន គាំទ្រទីម័រខាងកើតឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងអាស៊ាន និងដៃគូ និងការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដឹកនាំដោយអាស៊ាន។

*នារសៀលថ្ងៃដដែល ដោយទទួលការផ្ទេរសិទ្ធិពីលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Do Hung Viet បានចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា និងស្តាប់របាយការណ៍ស្តីពីការងាររបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហានេះ។ លោក Do Hung Viet បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេស និងប្រធានអាស៊ានឆ្នាំ២០២៤ ដោយអះអាងថា វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងលើកឡើងវិធានការមួយចំនួនដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh