ពិនិត្យឡើងវិញនូវការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
កប.អនឡាញ - នៅថ្ងៃទី២៤ ខែតុលា នៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ានរបស់វៀតណាម រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ាន បានពិនិត្យឡើងវិញនូវការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា កិច្ចប្រជុំទាំងនេះគឺជាសកម្មភាពសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន ទីម័រលេស្តេ ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២៥ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
    |
 |
|
បណ្ដាប្រធាន SOM ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ជាមួយនឹងកិច្ចប្រជុំ និងសកម្មភាពកម្រិតខ្ពស់ជាង១៥ ថ្នាក់ដឹកនាំទាំងឡាយនឹងពិភាក្សា និងឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកការតភ្ជាប់ ទាញយកប្រកបដោយប្រសិទ្ធភាពនូវអត្ថប្រយោជន៍ពីកំណើនថ្មីៗ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗ តាមរយៈនោះរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ តាមគម្រោង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ អាស៊ាននឹងទទួលស្គាល់ប្រទេសទីម័រលេស្តេជាសមាជិកទី ១១ ដោយបើកជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់អាស៊ាន។
ទាក់ទងនឹងឯកសារ ថ្នាក់ដឹកនាំត្រូវបានគេរំពឹងថានឹងចុះហត្ថលេខា អនុម័ត និងទទួលស្គាល់ឯកសារជិត ៨០ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនៅក្នុងវិស័យអាទិភាពជាច្រើន ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម។ល៕
បកប្រែដោយ Thanh Cong