សន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៤៣ បានប្រមូលផ្តុំគណៈប្រតិភូដែលជាមន្ត្រីប៉ូលីស និងសន្តិសុខជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់ ដៃគូសន្ទនា និងអ្នកសង្កេតការណ៍អន្តរជាតិ។

leftcenterrightdel
លោក Kitrat Phanphet មេបញ្ជាការប៉ូលីសថៃ (រូបថត៖ រដ្ឋាភិបាលថៃ)

លោក Jaturapat Bhiromkaew អ្នកនាំពាក្យរងនៃនគរបាលជាតិថៃ បានសង្កត់ធ្ងន់លើការបង្កើនការផ្លាស់ប្តូរនិងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់រវាងបណ្តាប្រទេសគឺមានអត្ថន័យសំខាន់ពិសេស ផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ ASEANAPOL-៤៣ គណៈកម្មាធិការ ក្រុមការងារ និងកិច្ចប្រជុំទ្វេភាគី នឹងផ្តោតការពិភាក្សាលើការកែលម្អប្រសិទ្ធភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការនិងយន្តការសម្របសម្រួល ដោយមានគោលដៅឆ្លើយតបយ៉ាងឆាប់រហ័សនិងទប់ស្កាត់យ៉ាងទាន់ពេលវេលានូវសកម្មភាពឧក្រិដ្ឋកម្ម។ នគរបាលជាតិថៃរំពឹងថា លទ្ធផលនៃសន្និសីទ ASEANAPOL-៤៣ នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពរបស់ទីភ្នាក់ងារអនុវត្តច្បាប់ ដោយជួយបណ្តាប្រទេសធានាសុវត្ថិភាពរបស់ប្រជាជន៕

តាម vovworld.vn