គ្រោះរញ្ជួយដីយ៉ាងខ្លាំងនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បង្កហានិភ័យមានអ្នកស្លាប់ និងរងរបួសច្រើន
រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា បានកើតឡើងនៅជិតទីក្រុង Mazar-i-Sharif ដែលជាទីក្រុងធំបំផុតមួយនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលមានហានិភ័យនៃការបង្កឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។
យោងតាមទីភ្នាក់ងារស្រាវជ្រាវភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅប្រហែល ២៨ គីឡូម៉ែត្រ ដោយចំណុចកណ្តាលនៅជិតទីក្រុង Mazar-i-Sharif និងទីរួមស្រុក Khulm ក្នុងខេត្ត Balkh។ USGS បានប៉ាន់ប្រមាណថា គ្រោះរញ្ជួយដីនេះអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សរាប់រយនាក់។
គ្រោះរញ្ជួយដីអាចត្រូវបានរកឃើញនៅក្នុងតំបន់ជាច្រើននៃប្រទេសតាជីគីស្ថាន អ៊ូសបេគីស្ថាន និងតូមិននីស្ថាន ជាប្រទេសដែលមានព្រំប្រទល់ជាប់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីការខូចខាត បន្ទាប់ពីគ្រោះរញ្ជួយដីនោះទេ ប៉ុន្តែប្រព័ន្ធព្រមាន USGS បានចេញការព្រមានពណ៌ទឹកក្រូច ដែលមានន័យថា បានព្យាករណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរខាងអាយុជីវិតមនុស្ស និងសេដ្ឋកិច្ច៕
តាម vovworld.vn