អាស៊ាននិងចិនយល់ព្រមសម្រេច COC នៅឆ្នាំក្រោយ
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទសន្តិសុខដែនសមុទ្រ ឆ្នាំ ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនសុទ្ធតែបានប្តេជ្ញាចិត្តខាងនយោបាយ ក្នុងការសម្រេចក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅឆ្នាំក្រោយ។