លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីជាសមាជិករបស់ UNESCO ហើយសន្យាថា ក្នុងតួនាទីជាសមាជិកនៃស្ថាប័នគ្រប់គ្រងសំខាន់ៗ រួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះបេសកកម្ម និងការងាររួមរបស់អង្គការ UNESCO។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)  (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យ UNESCO បន្តគាំទ្រ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ ជាពិសេសលើវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ការពិគ្រោះយោបល់អំពីគោលនយោបាយ ការចែករំលែកបទពិសោធន៍ ការជួយឧបត្ថម្ភធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្របសម្រួល និងជួយឧបត្ថម្ភការផ្សព្វផ្សាយតម្លៃមនុស្សធម៌ និងតម្លៃវប្បធម៌ ស្របតាមផលប្រយោជន៍របស់ UNESCO និងវៀតណាម ផ្សព្វផ្សាយតម្លៃវប្បធម៌ បេតិកភណ្ឌ និងកម្លាំងរបស់ប្រជាជនវៀតណាម។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

រីឯលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការ UNESCO បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក ហើយចាត់ទុកថា វៀតណាមជាគំរូដែលប្រទេសជាច្រើនផ្សេងទៀតអាចរៀនសូត្របាន។ លោកស្រី Audrey Azoulay បានអះអាងថា UNESCO នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភវៀតណាមក្នុងសកម្មភាពចុះបញ្ជី និងអភិរក្សបេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព លើកតម្កើងតម្លៃបេតិកភណ្ឌ និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang