យោងតាមគេហទំព័ររបស់វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កិច្ចប្រជុំប្រចាំឆ្នាំអ្នកត្រួសត្រាយលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ឬហៅថា "វេទិកា Davos រដូវក្តៅ" ដែលប្រារព្ធឡើងនៅទីក្រុង Tianjin ប្រទេសចិន បានទទួលស្វាគមន៍មិត្តពិសេសមួយរូប នោះគឺលោក Pham Minh Chinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ដែលបានចូលរួមក្នុងវេទិកានេះចំនួន ៣ លើកជាប់ៗគ្នា។

leftcenterrightdel
អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (ឆ្វេង) ជួបពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ vnanet.vn)

ក្រោមប្រធានបទ “នាយករដ្ឋមន្ត្រីវៀតណាមនិយាយអំពីទំនាក់ទំនង វៀតណាម-ចិន៖ ប្រកៀកស្មាគ្នា ស្វែងរកការអភិវឌ្ឍរួមគ្នា” អត្ថបទចុះផ្សាយលើគេហទំព័រកាសែតទីក្រុងបេកាំងប្រចាំថ្ងៃ បានដកស្រង់សំដីរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ថា នោះគឺជាភក្ដីភាព និងការទទួលខុសត្រូវទៅវិញទៅមករវាងវៀតណាមនិងចិនដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅដូចសព្វថ្ងៃនេះ។

គេហទំព័រអាជ្ញាធរ Tianjin បានដកស្រង់ប្រសាន៍របស់លោកនាយករដ្ឋមន្ត្រីស្តីពីទំនាក់ទំនងទ្វេភាគី ដោយអំពាវនាវឱ្យធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជំរុញការកសាងសហគមន៍ចែករំលែកអនាគតសម្រាប់វៀតណាម និងចិន ដោយសង្កត់ធ្ងន់ថា គោលនយោបាយកំណែទម្រង់ និងការបើកទូលាយរបស់វៀតណាមនឹងផ្តល់បរិយាកាសធុរកិច្ចដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន៕

បកប្រែដោយ Thanh Cong