នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងបំណងថាទីក្រុងសៀងហៃ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យដូចជា៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសាងទីក្រុងឆ្លាតវៃ ទីក្រុងបៃតង និងនវានុវត្តន៍។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Chen Jining លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុងសៀងហៃ បើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញដែលជាប្រៀបខ្លាំងរបស់វៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម ចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិដែលរៀបចំដោយទីក្រុងសៀងហៃ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ និងកីឡា បង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសសៀងហៃពង្រីកទំហំវិនិយោគនៅវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Chen Jining លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ (រូបថត៖ vnanet.vn)

រីឯលោក Chen Jining លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ បានអះអាងថា ទីក្រុងសៀងហៃត្រៀមខ្លួនជាស្រេចធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ជាពិសសេសក្នុងការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត semiconductors ការកសាងទីក្រុងឆ្លាតវៃ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។ លើសពីនេះ ទីក្រុងសៀងហៃក៏ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សហប្រតិបត្តិការ និងជួយគាំទ្រវៀតណាមក្នុងវិស័យគ្រប់គ្រងទីក្រុងទំនើប ការដោះស្រាយបញ្ហាបរិស្ថាន និងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរីផងដែរ៕

បកប្រែដោយ Huyen Trang