ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកានេះ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអះអាងពីសារៈសំខាន់នៃ WEF Tianjin 2025 ក្នុងការលើកកម្ពស់ពហុភាគីនិយម ពាណិជ្ជកម្ម និងការវិនិយោគសកលលោក…

លោកនាយករដ្ឋមន្ត្រីចិនបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់សហគមន៍ធុរកិច្ច ដើម្បីវឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារ ចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនជាមួយប្រទេសដទៃទៀតដើម្បីភាពរីកចម្រើនជាសកល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមបើកសម័យប្រជុំពេញអង្គនៃ WEF (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាសំខាន់ៗមួយចំនួន ហើយជាភ្ញៀវពិសេសនៃកិច្ចសន្ទនាគោលនយោបាយជាតិក្រោមប្រធានបទ “វៀតណាម - យុគសម័យស្ទុះឈានទៅមុខ៖ ពីចក្ខុវិស័យដល់សកម្មភាព”។

* នាពេល​ថ្ងៃត្រង់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយលោក Børge Brende ប្រធាន និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រោមប្រធានបទ៖ “វៀតណាម - យុគសម័យស្ទុះឈានទៅមុខ៖ ពីចក្ខុវិស័យដល់សកម្មភាព”។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយលោក Børge Brende ប្រធាននិងជានាយកប្រតិបត្តិនៃវេទិកា WEF (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Brende បានពិភាក្សាអំពីបញ្ហាជាច្រើន ជាពិសេសគឺចក្ខុវិស័យ និងទិសដៅគោលនយោបាយថ្មីរបស់វៀតណាមសម្រាប់យុគសម័យនៃការអភិវឌ្ឍថ្មី។ បទពិសោធន៍របស់វៀតណាមក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងស្វ័យភាព តភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងគោលនយោបាយការបរទេសរបស់វៀតណាមចំពោះការអស្ថិរភាពនូវភូមិសាស្ត្រនយោបាយអន្តរជាតិ។

* នាថ្ងៃទី ២៥ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបជាមួយថ្នាក់ដឹកនាំនៃ WEF។

ក្នុងជំនួបជាមួយលោក Peter Brabeck-Letmathe ប្រធានស្តីទី WEF លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ WEF ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងវៀតណាម-WEF កាន់តែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស៊ីជម្រៅ និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឱ្យ WEF ជំរុញការតភ្ជាប់វៀតណាមជាមួយសាជីវកម្ម និងសហគ្រាសសកល និងជួយគាំទ្រការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ...

* នារសៀលថ្ងៃទី ២៥ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបទ្វេភាគីជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការនាំចេញថាមពលខ្យល់ ការផ្លាស់ប្តូរឥណទានកាបូន ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ធានាសន្តិសុខតាមអ៊ីនធឺណិត ព្រមទាំងបន្តរក្សា និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបទ្វេភាគីជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ​(រូបថត៖ vnanet.vn)

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរក្សាសាមគ្គីភាពអាស៊ាន កសាងសហគមន៍រឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមនៃតំបន់។

* នាព្រឹកថ្ងៃទី២៥ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Daniel Noboa ប្រធានាធិបតីអេក្វាឌ័រ ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យអេក្វាឌ័រ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា - ទូរគមនាគមន៍យោធា (Viettel) ក្នុងការវិនិយោគ និងអភិវឌ្ឍន៍ឧស្សាហកម្ម ទូរគមនាគមន៍ សេវាទូរគមនាគមន៍ 5G និងធ្វើបរិវត្ដកម្មឌីជីថលនៅអេក្វាឌ័រ រួមចំណែកអភិវឌ្ឍន៍ និងបង្កើតការងារសម្រាប់យុវជន និងពលករវ័យក្មេងរបស់អេក្វាឌ័រ។

លោកប្រធានាធិបតី Noboa បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អេក្វាឌ័រ។ លោកប្រធានាធិបតី​ Noboa ក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងលើកកម្ពស់ការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជន និងយុវជនរវាងប្រទេសទាំងពីរ ព្រមទាំងព្រមព្រៀងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មរបស់វៀតណាមចូលរួមក្នុងផែនការអភិវឌ្ឍន៍បណ្តាញ 5G នៅអេក្វាឌ័រ។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងគណៈប្រតិភូកម្រិតខ្ពស់រវាងប្រទេសទាំងពីរ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; បន្តជំរុញពាណិជ្ជកម្ម-វិនិយោគ តភ្ជាប់អាជីវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីនីមួយៗមានប្រៀបខ្លាំង។

* នាព្រឹកថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយលោក Ousmane Sonko នាយករដ្ឋមន្ត្រីសេណេហ្គាល់ ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមនិងសេណេហ្គាល់មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ។ លោក Pham Minh Chinh ឲ្យដឹងថា វៀតណាមបានក្លាយជាអ្នកសង្កេតការណ៍របស់សហភាពអាហ្រ្វិក (AU)  ហើយបានស្នើឱ្យសេណេហ្គាល់គាំទ្រ និងដើរតួជាស្ពានតភ្ជាប់សម្រាប់វៀតណាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិក និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ...

លោកនាយករដ្ឋមន្ត្រី Sonko បានអះអាងថា សេណេហ្គាល់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ហើយសង្ឃឹមថា​ ប្រទេសទាំងពីរនឹងជំរុញថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងបង្កើនការវិនិយោគ​លើទីផ្សារអាហ្វ្រិកខាងលិច។

* នាព្រឹកថ្ងៃទី២៥ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយលោក Adylbek Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ និងការសន្ទនានយោបាយនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ និងរវាងរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

* ក្នុងឱកាសចូលរួមវេទិការ WEF Tianjin 2025 នាថ្ងៃទី ២៥ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើការជាមួយថ្នាក់ដឹកនាំសាជីវកម្ម និងមូលនិធិវិនិយោគចម្រុះជាតិសាសន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម កែច្នៃម្ហូបអាហារ និងភេសជ្ជៈនៅវៀតណាម។ ព្រមទាំងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីទទួលជួបលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ីបូព៌ា និងអាស៊ាន (ERIA) ។

*ក្នុងឱកាសនេះដែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅប្រទេសចិន៕

បកប្រែដោយ Pham Diep